ក្រុងញូវយ៉កៈ សមាជិក​នៃ​ក្រុម​ឧក្រិដ្ឋជន​ម៉ិកស៊ិក Joaquin "El Chapo" Guzman កាលពី​ថ្ងៃ​អង្គារ​ត្រូវ​បាន​រកឃើញ​ទោស​កំហុស​ដោយ​ក្រុមប្រឹក្សាតុលាការ​នៃ​ឧក្រិដ្ឋកម្ម​ដែល​បាន​តាមដាន​ជិត​ ១៥ ​ឆ្នាំ​ហើយ​ជា​មេដឹកនាំ​នៃ​ក្រុម​មួយ​ក្នុង​ចំណោម​ក្រុម​អ្នកជួញដូរ​គ្រឿងញៀន​ដ៏មាន​ឥទ្ធិពល​បំផុត​នៅក្នុង​ពិភពលោក​។

អតីត​មេក្រុម​ជួញដូរ​គ្រឿងញៀន Sinaloa មាន​វ័យ​ ៦១ ឆ្នាំ​ដែល​ល្បី​ដោយសារ​រត់ចេញ​ពី​គុក​បាន​ប្រឈម​នឹង​លទ្ធភាព​ជាប់គុក​មួយ​ជីវិត​ក្រោយពី​ត្រូវ​បាន​ផ្តន្ទាទោស​ពី​បទ​រត់ពន្ធ​កាកូអ៊ីន​ជាច្រើន​តោន មេតំហ្វេតាមីន និង​កញ្ឆា​ចូល​ទៅ​ទឹកដី​អាមេរិក​។

លោក​ក៏​ត្រូវ​បាន​គេ​រកឃើញ​ថា​មាន​ទោស​ពី​បទ​លាង​លុយ​ និង​កាន់កាប់​អាវុធ​ខុសច្បាប់​។

ក្នុង​ការកាត់ទោស​មួយ​រយៈពេល​ ៣ ​ខែ​ដែល​បាន​លាតត្រដាង​ពី​ជីវិត​ពិត​របស់ Guzman និង​អតីត​ស្រី​សេ្នហ៍​ត្រូវ​យក​មក​ធ្វើ​ជា​សាក្សី​នៅ​ក្រោម​ក្រសែភ្នែក​របស់​មេកន្ទ្រាញ​គ្រឿងញៀន​នេះ​។ ប្រពន្ធ​ក្មេង​របស់​លោក អតីត​បវរកញ្ញា​សម្រស់​នាង Emma Coronel ក៏​ធ្លាប់​បាន​ចូល​ក្នុង​បន្ទប់​កាត់ក្តី​ដែរ​។

នៅពេល​ទាញ​ហេតុផល​បញ្ចប់​សំណុំ​រឿង​នេះ​កាលពី​ខែ​មុន​នេះ​មេធាវី​របស់​ Guzman លោក Jeffrey Lichtman បាន​ស្នើឲ្យ​ក្រុមប្រឹក្សា​តុលាការ​កុំ​ផ្តន្ទាទោស​ដោយ​ពឹង​ផ្អែកលើ​ការផ្តល់​ភ័ស្តុតាង​ដោយ​សាក្សី​រដ្ឋាភិបាល​។

លោក Lichtman បាន​អះអាង​ថា​លោក Guzman គឺជា​អ្នក​ទទួលរង​ថ្ម​បាក់ និង​ថា ពិរុទ្ធជន​ពិត​នៅក្នុង​កិច្ចប្រតិបត្តិការ​ជួញដូរ​គ្រឿងញៀន​នោះ គឺ Ismael El Mayo" Zambada ជា​សហស្ថាបនិក​ក្រុមហ៊ុន​អន្តរជាតិ Sinaloa​។

លោក Lichtman បាន​ថ្លែង​ថា​៖ «Mayo គឺជា​អ្នក​ជួញដូរ​គ្រឿងញៀន​ធំ​បំផុត​ជាច្រើន​ទសវត្សរ៍​មកហើយ​នៅក្នុង​ម៉ិកស៊ិក​។ លោក​មិន​ធ្លាប់​ត្រូវ​បាន​គេ​ចាប់​ខ្លួន​នោះ​ទេ និង​មាន​លុយរាប់​រយ​លាន​ដុល្លារ​ដើម្បី​ចាយវាយ​៕ PSA