ក្រុង​ស៊ុយ៉ាហ្គីយ៉ាៈ អ្នក​ឆ្លើយ​ឆ្លង​សារ​ព័ត៌​មាន AFP ម្នាក់ និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​រដ្ឋ ​បាន​ឲ្យ​ដឹង​ថា​ ការ​រៀប​ចំ​ជម្លៀស​ប្រជា​ពល​រដ្ឋ​រាប់​ពាន់​នាក់​ចេញ​ពី​ទីប្រ​ជុំជ​ន​​ពីរ​ ដែល​គាំទ្រ​របប​ស៊ី​រី បន្ទាប់​ពី​ត្រូវ​ឡោម​ព័ទ្ធ​ដោយ​ក្រុម​ឧទ្ទាម​រយៈ​ពេល​ ៣ឆ្នាំ​មក។

នៅ​មិន​ទាន់​មាន​ការ​កំណត់​កាល​បរិច្ឆេទ​សម្រាប់​ការ​ចាប់​ផ្តើម​ជម្លៀស​ប្រជា​ជន​ចេញ​ពីក្រុង Fuaa និង Kafraya នៅក្នុង​ខេត្ត Idlib ភាគ​ពាយព្យនៃ​ប្រទេស​នេះ នៅ​ឡើយ​ទេ​ ប៉ុន្តែ​ពួកគេ​អាច​នឹង​ចាប់​ផ្តើម​នៅក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ។

ក្រុង​ដែល​មានក្រុមអ្នក​​កាន់​និកាយ​ស៊ី​អ៊ី​ត​ភាគច្រើន​រស់នៅ​ គឺជា​តំបន់​ដែល​នៅ​សេស​សល់​ចុងក្រោយ​គេ ​ដែល​ស្ថិត​នៅ​ក្រោម​ការហ៊ុម​ព័ទ្ធ​នៅក្នុង​ប្រទេស​ស៊ី​រី ​ជា​កន្លែង​ដែល​កង​កម្លាំង​របស់រ​ដ្ឋា​ភិ​បាល បាន​ខិត​ខំ​ប្រឹ​ងប្រែង​​ការ​ពារ​យ៉ាង​ខ្លាំង​ក្លា​ក្នុង​​សង្គ្រាម​រយៈពេល​៧​ឆ្នាំ​នៅ​ក្នុង​ប្រទេស​​នេះ។

អ្នក​ឆ្លើយ​ឆ្លង​ព័ត៌​មាន AFP ម្នាក់​បាននិយាយថា កាលពី​ថ្ងៃ​ពុធ​ រនាំង​បាំង​ផ្លូវជាច្រើន​ត្រូវ​បាន​គេ​ដក​ចេញ​ដើម្បី​​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ទីប្រ​ជុំជនFuaa និង Kafraya ដែល​អនុ​ញ្ញាត​ឱ្យ​រថយន្ត​ក្រុង​ចំនួន​៨៤គ្រឿង​ ចូលទៅ​បាន។

ភ្នាក់ងារ​ព័ត៌​មាន SANA បាន​បញ្ជាក់​ផង​ដែរ​ថា ​រថយន្ត​ក្រុង​ទាំង​នោះ បាន​ទៅដល់​ហើយ ​ដើម្បី​ជម្លៀស​ប្រជា​ជន​ចេញពីទីប្រ​ជុំ​ជនទាំងនោះ​៕ NS