ក្រុងបេរូតៈ កងកម្លាំងរុស្ស៊ីនិងអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃអង្គារថាស៊ីរី បានបាញ់ទម្លាក់យន្តហោះយោធារុស្ស៊ីមួយគ្រឿង ដោយបានបណ្តាលឲ្យសមាជិកយានិក១៥នាក់ស្លាប់ នៅពេលប្រព័ន្ធការពារដែនអាកាស បានចាប់ផ្តើមដំណើរការប្រឆាំងនឹងការវាយប្រហារមីស៊ីលរបស់អ៊ីស្រាអែល។
ឧប្បត្តិហេតុកាលពីល្ងាចថ្ងៃចន្ទ គឺជាករណីបាញ់ច្រឡំគ្នាឯងបណ្តាលឲ្យមនុស្សស្លាប់ច្រើនបំផុតរវាងស៊ីរីនិងអ្នកគាំទ្រសំខាន់គឺរុស្ស៊ី ចាប់តាំងពីមានការអន្តរាគមន៍ដោយយោធារបស់ក្រុងម៉ូស្គូកាលពីឆ្នាំ២០១៥។
ប្រធានាធិបតីរុស្ស៊ីលោកវ្លាឌីមៀរពូទីន បានថ្លែងថា វាគឺជាលទ្ធផលនៃការបាញ់ច្រឡំបណ្តាលឲ្យមានសោកនាដកម្មបែបនេះ។
យន្តហោះ Ilyushin របស់រុស្ស បានបាត់ពីរ៉ាដា ខណៈពេលហោះពីខាងលើមហាសមុទ្រមេឌីទែរ៉ាណេក្រោយពីតួកគីនិងរុស្ស៊ី បានប្រកាសកិច្ចព្រមព្រៀងមួយដែលបានផ្តល់មនុស្សរាប់លាននាក់រួចផុតពីការការគំរាមកំហែងដោយយោធានៅក្នុងខេត្ត អ៊ីដលីប ភាគខាងជើងនៃប្រទេសរុស្ស៊ី៕ PSA