The Phnom Penh Post Search

Search form

ស៊ីស៊ី បញ្ជាក់ពីសារៈសំខាន់នៃការទំនាក់ទំនងអេហ្ស៊ីប-អាមេរិក

Content image - Phnom Penh Post
លោកស៊ីស៊ី​​(ឆ្វេង​) និងរ​ដ្ឋ​មន្ត្រីការ​បរទេស​​អាមេ​រិកលោក ​​រិក ធីល លឺ​សុន។ AFP

ស៊ីស៊ី បញ្ជាក់ពីសារៈសំខាន់នៃការទំនាក់ទំនងអេហ្ស៊ីប-អាមេរិក

ក្រុងគែរៈប្រធានាធិបតីអេហ្ស៊ីបលោក អាប់ឌែលហ្វាតតា អាល់ស៊ីស៊ី នៅថ្ងៃចន្ទនេះ បានបញ្ជាក់ពីសារៈសំខាន់នៃការបន្តការបង្កើន ទំនាក់ទំនងរវាងអេហ្ស៊ីប និងអាមេរិកលើ​វិស័យផ្សេងៗ ដើម្បីប្រឈមនឹងឧបសគ្គនានារួមគ្នា។

សម្តីរបស់លោក ស៊ីស៊ី បានកើតឡើងនៅក្នុងអំឡុងជំនួបរបស់លោកជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិកលោករិកធីលលឺសុន ដែលកំពុងបំពេញ ទស្សនកិច្ចនៅប្រទេសអារ៉ាប់ ជាលើកដំបូងនោះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយអ្នកនាំពាក្យប្រធានាធិបតី លោក Bassam Rady បានថ្លែងថា លោក ស៊ីស៊ី បានបញ្ជាក់ប្រាប់ លោកធីលលឺសុនជាថ្មីថា ទំនាក់ទំនងអេហ្ស៊ីបអាមេរិក មានសារៈសំខាន់ជាយុទ្ធសាស្រ្ត និងចាក់ឫសកាន់តែជ្រៅ។

យោងតាមអ្នកនាំពាក្យបានឲ្យដឹងថា លោកប្រធានាធិបតីស៊ីស៊ី ក៏បានថ្លែងប្រាប់អ្នកការទូតកំពូលអាមេរិករូបនេះយ៉ាងខ្លីថា កិច្ចប្រឹងប្រែងជាច្រើនដែល ធ្វើឡើងដោយអេហ្ស៊ីប គឺដើម្បីប្រយុទ្ធប្រឆាំងអំពើភេរវកម្ម ជាការបន្ថែមលើកិច្ចប្រឹងប្រែង ដើម្បីសម្រេចការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម៕ Xinhua/ PSA

អត្ថបទគួរចាប់អារម្មណ៍