កាលពីថ្ងៃព្រហស្បតិ៍ ទី ៤ កុម្ភៈ ក្រសួងការបរទេស​ កាណាដា បាននិយាយថា ទីក្រុង ហុងកុង បានបដិសេធចូលស្ថានកុងស៊ុលបរទេសក្នុងការអនុញ្ញាតិឲ្យពលរដ្ឋមានសញ្ជាតិពីរ។

អ្នកការទូតរបស់ប្រទេសលោកខាងលិច និង អាស៊ីនិយាយថា សន្ធិសញ្ញានៃការចូលកុងស៊ុល អាចមានភាពស្មុគស្មាញដោយភាពខុសគ្នាជុំវិញការទទួលស្គាល់ពលរដ្ឋដែលមានសញ្ជាតិពីរ។

រដ្ឋាភិបាលលោកខាងលិច និង អ្នកនយោបាយក្នុងតំបន់ខ្លះខ្លាចច្បាប់សន្តិសុខ ហុងកុង កំពុងត្រូវបានប្រើ ដើម្បីបំបិទសិទ្ធិសេរីភាពនៅក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោកដែលមន្ត្រីចិន និង ហុងកុង ធ្លាប់បានបដិសេធ។

ទីក្រុងហុងកុងកំពុងរឹតបន្តឹងការអនុវត្តសន្ធិសញ្ញាកុងស៊ុល ខណៈដែលមានភាពតានតឹងជាមួយរដ្ឋាភិបាលលោកខាងលិច បន្ទាប់ពីការដាក់ចេញនូវច្បាប់សន្តិសុខជាតិកាលពីខែមិថុនាឆ្នាំមុន៕