ក្រុង​បាងកកៈ យោង​តាម​លទ្ធផល​នៃ​ការ​ស្ទង់មតិ​របស់​សាកល​វិទ្យាល័យ ​សួនឌូស៊ីដ ​រ៉ាចាផាត់ ​ឬ​សួនឌូស៊ីត បាន​ឲ្យ​ដឹង​ថា ​គណបក្ស​ផាឡាំង​ប្រាឆារ៉ាត់​ (PPRP) ​គឺ​ភាគ​ច្រើន​បំផុត​ទំនង​ជា​ទទួល​បាន​ជោគជ័យ​នៅ​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី​មួយ​ ដែល​បាន​អនុវត្ត​ដោយ​គណបក្ស​ភឿថៃ ​និង​ក្រុម​ចម្រុះ​មួយ​របស់​គណបក្ស​អនាគត​ឆ្ពោះ​ទៅ​មុខ​ គណបក្ស​ប្រជាធិបតេយ្យ​ និង​គណបក្ស​ ភូមិ​ចៃ​ថៃ​។​

ការ​ស្ទង់មតិ​នោះ​ ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី ​១៤ ​ដល់ ​១៨ ឧសភា​ទៅ​លើ​ប្រជាជន​ចំនួន ​១ ១៣២ ​នាក់​ នៅ​ទូទាំង​ប្រទេស ​ដើម្បី​ប្រមូល​ផ្តុំ​ទស្សនៈ​របស់​ពួក​គេ​ ជុំវិញ​បន្ត​ចលនា​នានា​ ​ដើម្បី​បង្កើត​រដ្ឋាភិបាល​ថ្មី​មួយ​ ដោយ​ក្រុម​គណបក្ស​ចម្រុះ​ទាំង​អស់​នោះ​។​

ដោយ​បាន​សួរ ​ទៅ​នឹង​អ្វី​ដែល​ពួក​គេ​គិត​អំពី​គណបក្ស​ភឿថៃ​នៅ​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី​ មាន​ចំនួន ​៤៣,៧៦ ​ភាគរយ​ បាន​និយាយ​ថា​ គណបក្ស​ភឿ​ថៃ​មាន​សមាជិក​សភា​ច្រើន​ជាង​គេ​នៅ​ក្នុង​សភា​ គួរ​ត្រូវ​បាន​គេ​ផ្តល់​ឱកាស​ឲ្យ​ ចំនួន​ ៣៩​,៥៩ ​ភាគរយ​ បាន​និយាយ​ថា ​អាច​មាន​ឱកាស​ទទួល​បាន​ជោគជ័យ​ជាមួយ​អាសនៈ​មួយ​ចំនួន ​ដែល​ខ្លួន​ទទួល​ទិន្នន័យ​ពី​ការ​ស្ទង់មតិ​នោះ​​ ហើយ ​២០,៩២ ​ភាគរយ ​បាន​គិត​ថា ​វា​មិន​ទំនង​ជា​មាន​លទ្ធភាព​ប្រមូល​បាន​សំឡេង​​គ្រប់គ្រាន់ ​ដើម្បី​បង្កើត​រដ្ឋាភិបាល​នោះ​ទេ​។​

សម្រាប់​គណបក្ស​ផាឡាំង​ប្រាឆារ៉ាត់​ PPRP ​ចំនួន ​៤៦,០៣ ​ភាគរយ​ បាន​និយាយ​ថា​ គណបក្ស​នេះ​មាន​ឱកាស​ទទួល​បាន​ជោគជ័យ​នៅ​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​ ដោយ​មាន​ការ​គាំទ្រ​ពី​គណបក្ស​តូចៗ​ជា​ច្រើន​ទៀត​ចូលរួម​ ៣៥,៤៤ ​ភាគរយ​ បាន​និយាយ​ថា​ វា​មាន​ការ​តថ្លៃ​អំណាច​យ៉ាង​ខ្លាំង​ ដោយ​មាន​ការ​គាំទ្រ​ពី​រដ្ឋាភិបាល​បច្ចុប្បន្ន​ ហើយ​ចំនួន ​៣១,២៦ ​ភាគរយ​ចង់​បង្កើត​រដ្ឋាភិបាល​ថ្មី​ដោយ​យុត្តិធម៌​ និង​តម្លាភាព​។​

ដោយ​សួរ​អំពី​ឱកាស​សម្រាប់​គណបក្ស​ផ្សេងៗ​ទៀត​ ដូច​ជា​គណបក្ស​អនាគត​ឆ្ពោះ​ទៅ​មុខ​ គណបក្ស​ប្រជាធិបតេយ្យ​ គណបក្ស​ភូមិ​ចៃថៃ​ ដើម្បី​បង្កើត​រដ្ឋាភិបាល​ថ្មី​​ចំនួន ៥០,៤៧ ​ភាគរយ ​បាន​និយាយ​ថា​ ជម្រើស​នេះ​គួរ​ឲ្យ​ចាប់​អារម្មណ៍ ​ខណៈ​ប្រជាជន​ចង់​ឃើញ​ការ​ផ្លាស់ប្តូរ៕ BKP/SK