អង្គនីតិប្បញ្ញត្តិ​របស់​ហុងកុង គ្រោង​នឹង​ពិភាក្សា​អំពី​ច្បាប់​អន្តោប្រវេសន៍ ដែលមាន​ភាពចម្រូងចម្រាស ខណៈ​មេធាវី ការទូត និង​ក្រុម​ខាង​ស្តាំនិយម​បារម្ភ​ថា​នឹង​កាន់តែ​ផ្តល់​អំណាច​ដល់​អាជ្ញាធរ​ក្នុង​ការរារាំង​ប្រជាជន​ពី​ការចេញចូល​ទីក្រុង ដែល​គ្រប់គ្រង​ដោយ​ចិន។

រដ្ឋាភិបាល​បាន​អះអាង​ថា ការព្រួយបារម្ភ​នោះ​មិន​សមហេតុ​សមផល​ទាំងស្រុង ដោយសារ​ច្បាប់​នេះ​មាន​គោលបំណង​ត្រួតពិនិត្យ​ជនអន្តោប្រវេសន៍​ខុសច្បាប់​ក្នុង​អំឡុងពេល​ស្នើសុំ​សិទ្ធិ​ជ្រកកោន និង​មិន​ប៉ះពាល់​ដល់​សិទ្ធិសេរីភាព​ធ្វើដំណើរ​ឡើយ។

សេចក្ដី​ព្រាង​នេះ​កំពុងស្ថិត​ក្នុង​ការពិនិត្យ​ពី​ក្រុមប្រឹក្សា​នីតិប្បញ្ញត្ដិ (LegCo) សិន ហើយ​អាច​នឹង​ត្រូវ​អនុម័ត​នៅ​ថ្ងៃ​ពុធ៕