កាលពីថ្ងៃអាទិត្យ ទី ១៨ មេសា ក្រុងហុងកុងបានប្រកាសបិទការហោះហើរពីប្រទេសចំនួន ៣ រយៈពេល ២ សប្តាហ៍ បន្ទាប់ពីមានការរកឃើញវ៉ារ្យង់វីរុសកូរ៉ូណា N501Y នៅតំបន់អាស៊ី។
ប្រទេសទាំង ៣ នោះរួមមាន ប្រទេសហ្វីលីពីន ប៉ាគីស្ថាន និងឥណ្ឌា។ រដ្ឋាភិបាលក្រុងហុងកុងបានចាត់ប្រទេសទាំង ៣ ចូលជាប្រទេសដែលមានហានិភ័យខ្ពស់បំផុត បន្ទាប់ពីមានករណីវិជ្ជមានច្រើន នាំចូលហុងកុងក្នុងរយៈពេល ១៤ ថ្ងៃកន្លងមកនេះ។
ក្រុមហ៊ុនអាកាសចរណ៍ ដែលត្រូវបានហាមឃាត់ពីរដ្ឋាបាលក្រុងហុងកុង រួមមាន ក្រុមហ៊ុនអាកាសចរណ៍ Cathay Pacific, Hong Kong Airlines និង Cebu Pacific៕