ក្រុងម៉ានីលៈ ប្រទេស ហ្វីលីពីន ត្រៀមដកខ្លួនចេញពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ជាផ្លូវការកាលពីថ្ងៃអាទិត្យ ថ្វីបើតុលាការសម្បូរដោយបញ្ហានេះបានប្តេជ្ញាបន្តការស៊ើបអង្កេតរបស់ខ្លួនលើលទ្ធភាពអំពើឧក្រិដ្ឋកម្មនៅក្នុងសង្គ្រាមគ្រឿងញៀនរបស់រដ្ឋាភិបាលបណ្តាលឲ្យមនុស្សស្លាប់ច្រើន។
ការដកខ្លួនចេញរបស់ក្រុងម៉ានីល ត្រូវចប់រយៈពេល ១ ឆ្នាំ ក្រោយពីខ្លួនបានប្រាប់អង្គការសហប្រជាជាតិថា ខ្លួនកំពុងតែដកចេញពីតុលាការឧក្រិដ្ឋកម្មសង្គ្រាមអចិន្រៃ្តយ៍របស់ពិភពលោក ជាប្រទេសទី២ ដែលបានធ្វើដូច្នេះ។
អ្នកនាំពាក្យអង្គការសហប្រជាជាតិលោក Eri Kaneko បានថ្លែងប្រាប់ AFPថា ៖«លោកអគ្គលេខាធិការ បានជូនដំណឹងដល់ប្រទេស ដែលពាក់ព័ន្ធថា ការដកខ្លួនចេញរបស់ហ្វីលីពីន ចូលជាធរមានចាប់ពីថ្ងៃទី ១៧ ខែ មីនា ឆ្នាំ ២០១៩ តទៅ »។
ការដកចេញរបស់ហ្វីលីពីនកើតឡើងបន្ទាប់ពីតុលាការនេះត្រូវការប៉ះពាល់ប៉ុន្មានឆ្នាំថ្មីៗនេះដោយសាលក្រមសម្រេចឲ្យរួចទោសជាច្រើនដែលសាធារណជនចាប់អារម្មណ៍យ៉ាងខ្លាំង និងវិធានការនៃប្រទេសខ្លះ ដើម្បីដកខ្លួនចេញ។
ក្រុងម៉ានីល បានខិតខំប្រឹងប្រែងដើម្បីដកខ្លួនចេញ ក្រោយពីតុលាការនេះបានចាប់ផ្តើមស៊ើបអង្កេតដំបូងនៅឆ្នាំ ២០១៨ ទៅលើការបង្ក្រាបរបស់លោក ប្រធានាធិបតី Rodrigo Duterte ដែលបានបណ្តាលមនុស្សឲ្យរាប់ពាន់នាក់ស្លាប់ និងនាំឲ្យមានការរិះគន់ពីអន្តរជាតិ។
សង្គ្រាមគ្រឿងញៀនរបស់លោក Duterte គឺជាគំនិតផ្តួចផ្តើមគោលនយោបាយរបស់លោក ហើយលោកក៏បានការពារសង្គ្រាមនេះយ៉ាងមុតមាំជាពិសេសពីក្រុមអ្នករិះគន់អន្តរជាតិ៕ AFP/PSA