កាលពីថ្ងៃសៅរ៍ រដ្ឋាភិបាលហ្វីលីពីនបានសម្ដែងការព្រួយបារម្ភអំពីនាវាយោធាចិនរាប់រយគ្រឿង ដែលខ្លួនបាននិយាយថាត្រូវបានប្រទះឃើញក្នុងខែនេះនៅក្នុងសមុទ្រចិនខាងត្បូងដែលតំបន់មានជម្លោះ។
ឆ្មាំសមុទ្រហ្វីលីពីន បានរាយការណ៍ថានាវាប្រហែល ២២០ គ្រឿង ដែលគេជឿថាត្រូវបានគ្រប់គ្រងដោយកងជីវពលសមុទ្រចិន ត្រូវបានគេមើលឃើញថាបានចុះចតទ្រង់ទ្រាយជាជួរ នៅឯថ្មប៉ប្រះទឹកមួយកន្លែងក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ហ្វីលីពីនកាលពីថ្ងៃទី ៧ ខែមីនា។
ក្រុងម៉ានីលបានប្ដេជ្ញាថានឹងបន្តឃ្លាំមើលស្ថានការណ៍និង«អនុវត្តគំនិតផ្ដួចផ្ដើមរបស់ខ្លួនដោយសន្តិវិធីនិងសកម្ម លើការការពារបរិស្ថាន សន្តិសុខស្បៀង និងសេរីភាពនៃការធ្វើនាវាចរណ៍» នៅសមុទ្រចិនខាងត្បូង៕