កាល​ពី​ថ្ងៃ​សៅរ៍​ ទី​ ២៧ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ហ្វីលីពីន​លោក Delfin Lorenzana បាន​និយាយ​ថា​ ពួក​គេ​បាន​បញ្ជូន​យន្តហោះ​ចម្បាំង​ធុន​ស្រាល​ឱ្យ​ទៅ​ហោះហើរ​លើ​នាវា​ចិន​រាប់​រយ​គ្រឿង​ចុះ​ចត​ក្នុង​ដែន​ទឹក​មាន​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង។

លោក Lorenzana បាន​និយាយ​ថា​ យន្តហោះ​យោធា​ត្រូវ​បាន​បញ្ជូន​ជា​រៀងរាល់​ថ្ងៃ​ ដើម្បី​តាម​ដាន​ស្ថានការណ៍ ហើយ​យោធា​ក៏​នឹង​បង្កើន​វត្តមាន​កងទ័ព​ជើង​ទឹក​របស់​ខ្លួន​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ផង​ដែរ ​ដើម្បី​ធ្វើ «ល្បាត​អធិបតេយ្យភាព» និង​ការពារ​អ្នក​នេសាទ​ហ្វីលីពីន​។

ក្រុង​ម៉ានីល​បាន​និយាយ​ថា ​នាវា​ចិន​យ៉ាង​ហោច​ណាស់​ចំនួន​ ២០០ គ្រឿង ​ដែល​ប្រើប្រាស់​ដោយ​កង​ជីវពល បាន​ចុះចត​នៅ​ថ្ម​ប៉ប្រះ​ទឹក​មួយ​ក្នុង​តំបន់​សេដ្ឋកិច្ច​ផ្ដាច់​មុខ​របស់​ពួក​គេ​។ ស្ថានទូត​ចិន​ប្រចាំ​នៅ​ទី​ក្រុង​ម៉ានីល ​បាន​និយាយ​ថា ​នាវា​ចត​នៅ​ឯ​ថ្ម​ប៉ប្រះ​ទឹក គឺ​ជា​ទូក​នេសាទ​ដែល​ភៀស​ខ្លួន​ពី​សមុទ្រ​រដុប​ ហើយ​មិន​មាន​កងជីវពល​ជិះ​ទូក​ទាំង​នោះ​ទេ​៕