The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ឡាវ​ និង​ចិន ​ប្តេជ្ញា​បង្កើន​ទំនាក់​ទំនង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​




ឡាវ​ និង​ចិន ​ប្តេជ្ញា​បង្កើន​ទំនាក់​ទំនង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​

Content image - Phnom Penh Post
អគ្គលេខាធិការ​គណៈ​កម្មាធិការ​​មជ្ឈិម​បក្ស​បដិវត្ត​ន៍​ប្រជាជន​ឡាវ​ លោកប្រធាន​​ ប៊ូនហាង​ វូរ៉ាចិតហ៍ ជួបជាមួយ​លោក​វ៉ាង​ យី​ នៅទី​ក្រុង​វៀង​ចន្ទ។ Xinhua

ឡាវ​ និង​ចិន ​ប្តេជ្ញា​បង្កើន​ទំនាក់​ទំនង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​

ក្រុង​វៀងចន្ទន៍៖ ​អគ្គលេខាធិការ​គណៈកម្មាធិការ​មជ្ឈិមបក្ស​បដិវត្តន៍​ប្រជាជន​ឡាវ ​(LPRP) ​លោក​ប្រធាន​ ​ប៊ូន​ហាង វូរ៉ាចិតហ៍​ កាល​ពី​ថ្ងៃ​ពុធ​ បាន​ជួប​ជាមួយ​សមាជិក​ក្រុមប្រឹក្សា​រដ្ឋ​ចិន​ និង​រដ្ឋមន្ត្រី​ការ​បរទេសចិន​​លោក ​វ៉ាង​ យី​ ស្តីពី​ទំនាក់​ទំនង​ និង​កិច្ច​សហ​ប្រតិបត្តិការ​ទ្វេ​ភាគី​។​

លោក ​ប៊ូនហាង​ វូរ៉ាចិតហ៍ ​បាន​ថ្លែង​ថា ​ទំនាក់ទំនង​រវាង​ប្រទេស​ឡាវ​ និង​ចិន​ បាន​រក្សា​កម្លាំង​ចលករ​វិជ្ជមាន​សម្រាប់​ការ​អភិវឌ្ឍ ទោះបី​ជា​មាន​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ ​១៩ ​ក្តី​។ ​លោក ​ប៊ូនហាង​ វូរ៉ាចិតហ៍ ​បាន​សម្ដែង​ការ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​តាង​នាម​ឱ្យ​គណបក្ស ​LPRP ​រដ្ឋាភិបាល ​និង​ប្រជាជន​ឡាវ ​ប្រកប​ដោយ​ភាតរភាព​ គណបក្ស​កុម្មុយនីស្ត​ចិន ​(CPC)​ រដ្ឋាភិបាល ​និង​ប្រជាជន​ចិន​ សម្រាប់​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ផ្ទុះ​ឡើង​ជំងឺ​កូវីដ ​១៩ ​នៅ​ក្នុង​ប្រទេស​ឡាវ ​បច្ចុប្បន្ន​។​

លោក ​ប៊ូនហាង​ វូរ៉ាចិតហ៍​ បាន​ថ្លែង​ថា ​ប្រទេស​ទាំង ​២ ​ក៏​បាន​កំពុង​ជំរុញ​ឱ្យ​បន្ត​​គម្រោង​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ស្មោះត្រង់​ ដែល​បាន​លើក​ឡើង​អំពី​គំនិត ​និង​គោល​បំណង​រួម​ រវាង​ប្រទេស​ទាំង ​២ ​និង​ប្រជាជន​ទាំង ​២​។​

ប្រទេស​ឡាវ ​បាន​ត្រៀម​លក្ខណៈ​រួច​ជា​ស្រេច​ ដើម្បី​ធ្វើ​ការ​ជាមួយ​ប្រទេស​ចិន​ ក្នុង​ការ​ជំរុញ​ឱ្យ​មាន​ការ​រីក​ចម្រើន​ថ្មី​អំពី​កិច្ច​សហ​ប្រតិបត្តិការ​នៅ​ក្នុង​តំបន់ ​១ ចំនួន​ និង​ពង្រីក​វិស័យ​កិច្ច​សហ​ប្រតិបត្តិការ​ថ្មី​ ដើម្បី​បង្កើន​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ​ យុទ្ធសាស្ត្រ​ទូលំទូលាយ​ឡាវ​-ចិន​។​

លោក​បាន​បន្ថែម​ថា ​ប្រទេស​ឡាវ​ បាន​គាំទ្រ​ប្រទេស​ចិន ​យ៉ាង​ខ្លាំង​ នៅ​ក្នុង​ការ​ការពារ​សិទ្ធិ​ស្រប​ច្បាប់​ និង​ផល​ប្រយោជន៍​របស់​ខ្លួន​ ហើយ​ប្រទេស​ឡាវ ​បាន​ឈរ​ជាមួយ​ប្រទេស​ចិន​ ដើម្បី​បង្កើត​សហគមន៍​ អនាគត​ចែក​រំលែក​ឡាវ-​ចិន ​រួម​គ្នា​។​

នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ​ លោក ​វ៉ាង​ យី ​បាន​ថ្លែង​ថា ​ទំនាក់ទំនង​រវាង​គណបក្ស ​LPRP ​និង ​CPC ​ហើយ​ដែល​រវាង​ប្រទេស​ទាំង ​២​ គឺ​មិន​ប៉ះពាល់​ដោយសារ​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ ​១៩ ​នោះ​ទេ ​ប៉ុន្តែ​ជំនួស​មក​វិញ​ វា​ជា​ការ​សាកល្បង​ពេល​វេលា​ និង​កាន់​តែ​ខ្លាំង​ក្លា​ជាង​មុន​បន្ថែម​ទៀត​។​

ប្រទេស​ទាំង ​២​ ដោយ​មាន​​​ការ​គាំទ្រ ​និង​សាមគ្គីភាព​គ្នា​ទៅ​វិញ​ទៅ​មក ​និង​កិច្ច​ខិតខំ​ប្រឹងប្រែង​រួម​គ្នា​​ ដើម្បី​ពុះពារ​ការ​លំបាក​បច្ចុប្បន្ន​ ក្នុង​ការ​គ្រប់គ្រង​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ ​១៩​ ឱ្យ​មាន​ប្រសិទ្ធភាព​ ដោយ​បាន​បង្ហាញ​អំពី​សមត្ថភាព​គ្រប់គ្រង​របស់​ពួក​គេ​ និង​ទស្សនៈ​គ្រប់គ្រង​កណ្តាល​របស់​ប្រជាជន​ទាំង ​២​ និង​ស្មារតី​បង្កើត​សហគមន៍​មួយ​ ជាមួយ​អនាគត​ចែក​រំលែក​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​ប្រទេស​ឡាវ ​និង​​ប្រទេស​ចិន​៕ Xinhua/SK​

អត្ថបទគួរចាប់អារម្មណ៍

  • ភ្នំពេញ: អស់​រយៈពេល​ជិត​ ១១ ​ខែ បន្ទាប់ពី​ការដាក់​លក់​ដំណាក់កាល​ទី​ ១ ​ប្រកប​ដោយ​ជោគជ័យ​កាលពី​ខែធ្នូ​ឆ្នាំមុន Forest Harmony ជា​ក្រុមហ៊ុន​វិនិយោគ​រួម​រវាង​វិនិយោគិន​ក្នុង​ស្រុក និង​វិនិយោគិន​ជនជាតិ​បារាំង​កាលពី​ថ្ងៃ​សៅរ៍ បាន​ប្រកាស​បើក​ដំណើរការ​គម្រោង​អភិវឌ្ឍន៍​ដំណាក់កាល​ទី​ ២ ​របស់ខ្លួន​មាន​ឈ្មោះ​ថា Golf Harmony រួមមាន ទីលាន​វាយ​កូនហ្គោល និង​គម្រោង​អគារ​ខុនដូ​។

  • ភ្នំពេញ៖ បន្ទាប់​ពី​​​ការ​​ប្រឡង​​ប្រណាំង​​​ថត​វីដេអូ ​​ដើម្បី​ផ្សព្វផ្សាយ​​ពី​សក្តានុពល​នៃ​តំបន់​សហគមន៍​​​​ទេសចរណ៍ និង​​​​​អេកូ​ទេសចរណ៍​ ​បាន​រៀបចំ​​ ២ រដូវកាល​មក​​ហើយ​​ ខណៈ​​ការ​ប្រឡង​ប្រណាំង​រដូវកាល​ទី​៣ ​​​ឆ្នាំ ​២០២០​ ក៏​បាន​មក​​ដល់​​​។

  • ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា​លោក​ ហង់ជួន ណារ៉ុន បានអនុញ្ញាត​ជា​​គោលការណ៍​ឱ្យ​គ្រឹះស្ថានសិក្សា​ឯកជន​ទាំងអស់​អាច​ដំណើរការឡើង​វិញ​នូវ​សេវា​រថយន្ត​ដឹក​សិស្ស សេវា​បណ្ណាល័យ សកម្មភាព​អប់រំ​កាយ និង​កីឡា និង​សេវា​អាហារដ្ឋាន ប៉ុន្តែ​ត្រូវអនុវត្ត​នូវ​គោលការណ៍​ប្រតិបត្តិ​ស្តងដា​ (SOP) ​ឱ្យ​ម៉ឺងម៉ាត់​។

  • តាកែវៈ មន្ត្រី​ការពារ​ទេសភាព​បឹង​ព្រែកល្ពៅ​ឱ្យ​ដឹងថា សម្បុក​សត្វ​ចង្កៀលខ្យង​ជាង​ ២ ០០០ ​សម្បុក​ បានបង្ហាញ​វត្តមាន​ជា​លើកដំបូង​ក្នុង​រយៈពេល​ជាង​ ១៥ ​ឆ្នាំ​ ដែល​នេះ​ជា​កំណត់ត្រា​ថ្មី​ដែល​ពុំ​ធ្លាប់មាន​នៅក្នុង​តំបន់​ការពារ​ទេសភាព​បឹង​ព្រែកល្ពៅ​ ស្ថិត​ក្នុងស្រុក​បុរីជលសា និង​ស្រុក​កោះអណ្តែត ខេត្តតាកែវ​។

  • ស្ទឹងត្រែង/ភ្នំពេញៈ គ្រឿងញៀន​ប្រភេទ​មេតំហ្វេតាមីន​ (ice) ​ចំនួន​ ៤១ ​គីឡូក្រាម​ត្រូវ​បាន​មន្ត្រី​អាវុធហត្ថ​ខេត្ត​ស្ទឹងត្រែង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​នាថ្ងៃទី​ ២៤ តុលា បន្ទាប់ពី​បង្ក្រាប​នៅ​ស្រុក​បុរី​ឣូរស្វាយសែនជ័យ​ពី​ថ្ងៃ​ទី​ ២៣ តុលា ខណៈ​ម្ចាស់​កំពុង​រត់គេច​ខ្លួន​។

  • ភ្នំពេញៈ ក្រសួង​អប់រំ យុវជន​ និង​កីឡា​កំពុង​សហការ​ជាមួយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ព្រមទាំង​ដៃគូ​អភិវឌ្ឍន៍ និង​វិស័យ​ឯកជន ដើម្បី​រៀបចំ​តភ្ជាប់​ប្រព័ន្ធ​អ៊ីនធឺណិត​ដល់​គ្រឹះស្ថានសិក្សា​សាធារណៈ​​ក្នុង​រយៈពេល​ ៤ ​ឆ្នាំ​ (​ឆ្នាំ​ ២០២០-២០២៣) ​ដើម្បី​ផ្ដល់​ការរៀន​ និង​ការបង្រៀន​តាមបែប​ឌីជីថល​​ដែល​ការអនុវត្ត​ត្រូវធ្វើ​ឡើងជា​ជំហានៗ​ចាប់ពី​ចុងឆ្នាំ​នេះ​ទៅ​។