ទីភ្នាក់ងារ​ជន​ភៀសខ្លួន​នៃ​អង្គការ​សហប្រជាជាតិ​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ ទី​ ២៣ មីនា​ថា​ យ៉ាង​ហោច​ណាស់​មាន​មនុស្ស ១៥ នាក់បាន​ស្លាប់ និង​ប្រមាណ​ ៤០០ នាក់​បាន​បាត់​ខ្លួន​ក្នុង​អគ្គីភ័យ​ជំរំ​ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​នៅ​ប្រទេស​បង់ក្លាដេស​។

ក្រុម​មន្ត្រី​បង់ក្លាដេស​កំពុង​ស៊ើប​អង្កេត​រក​មូលហេតុ​នៃ​អគ្គិភ័យ​នេះ​ ខណៈ​ពេល​ដែល​បុគ្គលិក​សង្គ្រោះ​បន្ទាន់ និង​ក្រុម​គ្រួសារ​កំពុង​កាយ​រក​ជន​រងគ្រោះ​បន្ថែម​ទៀត​។ អគ្គិភ័យ​បាន​ឆាប​ឆេះ​ជំរំ Balukhaliកាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ​។

លោក​ Mohammad Mohsin រដ្ឋលេខាធិការ​នៃ​ក្រសួង​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បាន​និយាយ​ថា​ខ្ទម​ប្រហែល ៤ ម៉ឺន​ នៅ​ក្នុង​ជំរុំ​បានឆាប​ឆេះ​ មន្ទីរ​ពេទ្យ​ធំ​ៗ ចំនួន​ពីរ​របស់​អង្គការ​ទេសន្តរប្រវេសក៍​អន្តរជាតិ​ (IOM) និង​រដ្ឋាភិបាល​តួកគី​ក៏​ត្រូវ​បាន​បំផ្លាញ​ផង​ដែរ​។