ប្រទេស​អង់គ្លេស ​នឹងដាក់​ពាក្យ​ចូលរួម​ក្នុង​តំបន់​ពាណិជ្ជកម្ម​សេរីនៅ​តំបន់​ប៉ាស៊ីហ្វិក ឬ​ភាពជា​ដៃគូ​គ្រប់​ជ្រុងជ្រោយ​និង​ជឿនលឿន​ឆ្លង​ប៉ាស៊ីហ្វិក (CPTPP) ដែលជា​ផែនការ​ក្រោយ​​​ Brexit។

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​អន្ដរជាតិ​អង់គ្លេ​សលោក​ Liz Truss ស្នើសុំ​ចូល​ជា​សមាជិកភាព​នៃ​ប្លុក​ពាណិជ្ជកម្ម​សេរី​ដែល​តំណាងឱ្យ​ប្រទេស​ចំនួន ១១ នៅ​ប៉ាស៊ីហ្វិក​រួមមាន​ប្រទេស​អូស្ត្រាលី កាណាដា ស៊ី​លី ជប៉ុន ម៉ិ​ក​ស៊ិ​ក និង​វៀតណាម កាលពី​សប្ដាហ៍​មុន៕