ក្រុង​ឡុងដ៍៖​​ មន្ត្រី​សុខាភិបាល​កំពូល​ម្នាក់​បាន​ព្រមាន​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ ជីវិត​រស់នៅ​ក្នុង​ប្រទេស ​អង់គ្លេស ​ដែល​បាន​បិទ​មិន​ឲ្យ​ធ្វើ​ដំណើរ​ចេញ​ចូល​ នឹង​មិន​អាច​វិល​ត្រឡប់​មក​សភាព​ដើម​វិញ​ ក្នុង​រយៈពេល ​៦ ​ខែ​ ឬ​យូរ​ជាង​នេះ​បន្ថែម​ទៀត​ ខណៈ​ប្រទេស​មួយ​នេះ​បាន​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​ការ​ផ្ទុះ​ឆ្លង​រីក​រាលដាល​វីរុស​ផ្លូវ​ដង្ហើម​កូរ៉ូណា​​នេះ​ ខណៈ​ដែល​ចំនួន​អ្នក​ស្លាប់​បាន​កើន​ឡើង​រហូត​ដល់​ជាង ​១ ២០០ ​នាក់​។​

អនុ​ប្រធាន​ការិយាល័យ​វេជ្ជសាស្ត្រ​លោកស្រី​ ចេននី​ ហាររីស​ បាន​ថ្លែង​ថា​ វា​អាច​នឹង​ចំណាយ​ពេល ​២ ​ទៅ ​៣ ​សប្តាហ៍​ ដើម្បី​វាយ​តម្លៃ​ផល​ប៉ះ​ពាល់​អំពី​ច្បាប់​បច្ចុប្បន្ន​ សម្រាប់​ដាក់​ឲ្យ​ប្រជាជន​អង់គ្លេស​ស្នាក់នៅ​ក្នុង​ផ្ទះ​ នៅ​គ្រប់​ទី​កន្លែង​ទាំង​អស់​ទៅ​តាម​លទ្ធភាព​ ដើម្បី​កំណត់​ការ​ឆ្លង​រីក​រាល​ដាល​ជំងឺ​កូវីដ ​១៩​។​

លោកស្រី​ ចេននី​ ហាររីស ​បាន​ថ្លែង​ប្រាប់​សន្និសីទ​សារព័ត៌មាន​ប្រចាំ​ថ្ងៃ​របស់​រដ្ឋាភិបាល​ថា​៖ «​ប្រសិន​បើ​យើង​ទទួល​ជោគជ័យ​ យើង​នឹង​បាន​មញ្ឈប់​ការ​ឆ្លង​រីក​រាល​ដាល​ដល់​កម្រិត​កំពូល​ឲ្យ​ធ្លាក់​ចុះ​ ដែល​បាន​ធ្វើ​ប្រជាជន​អង់គ្លេស​សប្បាយ​ចិត្ត​ឡើង​វិញ​»​។​

លោក​នាយករដ្ឋមន្ត​្រី​អង់គ្លេស​ បូរីស ចន​សុន ធ្វើជា​អ​ធិបតីជំនួប​​​​​អំពី​កូវីដ ១៩ តាមវីដេអូ។AFP

«​ប៉ុន្តែ​បន្ទាប់​មក​ យើង​មិន​ត្រូវ​ធ្វើ​ឲ្យ​ជីវភាព​រស់នៅ​ធម្មតា​របស់​យើង​វិល​ត្រឡប់​មក​សភាព​ដើម​វិញ​នោះ​ទេ​ ដែល​អាច​​ធ្វើ​ឲ្យ​គ្រោះ​ថ្នាក់​យ៉ាង​ខ្លាំង​។ បន្ទាប់​មក​ប្រសិន​បើ​យើង​បាន​បញ្ឈប់​វិញ​នោះ​ រាល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​យើង​ទាំង​អស់ នឹង​ត្រូវ​បាន​ចំណាយ​ពេល​ឥត​ប្រយោជន៍​ ហើយ​យើង​អាច​ត្រូវ​បាន​គេ​មើល​ឃើញ​សក្តានុពល​អំពី​ការ​ឆ្លង​រីក​រាល​ដាល​វីរុស​កូរ៉ូណា​ កើន​ឡើង​ជា​លើក​ទី ​២ ​ម្តង​ទៀត​ជាក់​ជា​មិន​ខាន​។​

លោកស្រី​បាន​ថ្លែង​ថា​ វិធានការ​នានា​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​វីរុស​នេះ​នឹង​ត្រូវ​ត្រួត​ពិនិត្យ​ឡើង​វិញ​រៀង​រាល់ ​៣ សប្តាហ៍​ម្តង ​ប្រហែល​ជា​រយៈពេល ​៦ ​ខែ ​ឬ យូរ​ជាង​នេះ ប៉ុន្តែ​​មិន​មាន​ន័យ​ថា ចំាបាច់​បិទ​ទាំង​ស្រុង​រយៈពេល​វែង​ទេ៕​ AFP/SK