ក្រុង​យ៉ាំងហ្គោន៖ ​ក្រុម​សិទ្ធិ​មនុស្ស ​(HRW) បាន​ថ្លែង​កាល​ពី​ថ្ងៃ​អង្គារ​ថា​ ផ្ទះ​យ៉ាង​តិច ​២០០ ​ខ្នង​ និង​អគារ​ជា​ច្រើន​ផ្សេង​ទៀត​ ត្រូវ​បាន​បំផ្លាញ​ដោយសារ​ភ្លើង​ឆេះ​ នៅ​ក្នុង​រដ្ឋ​មាន​ជម្លោះ​មួយ​ នៅ​ក្នុង​ប្រទេស​មីយ៉ាន់​ម៉ា​ នៅ​ក្នុង​ឧប្បត្តិហេតុ​មួយ​ ដែល​បាន ​«​បង្ក​ឡើង»​ ដោយសារ​ការ​វាយ​ប្រហារ​របស់​យោធា​ពី​មុន​ ទៅ​លើ​ភូមិ​ជា​ច្រើន​នៅ​ទីនោះ​។​

អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​បាន​ថ្លែង​ថា​ ភូមិ​ឡិតការ​នៅ​ក្នុង​រដ្ឋ​រ៉ាក់ឃីន​ភាគ​ពាយព្យ​ ភាគ​ច្រើន​ត្រូវ​បាន​គេ​បោះបង់​ចោល​នៅ​ពេល​អគារ​ជា​ច្រើន​ បាន​ឆេះ​កាល​ពី​ថ្ងៃ​ទី ​១៦ ​ខែឧសភា​ ក្រោយ​ពី​ជន​ជាតិ​ភាគ​តិច​នៅ​រដ្ឋ​រ៉ាក់ឃីន​ភាគ​ច្រើន​កាន់​ព្រះពុទ្ធ​សាសនា ​បាន​រត់​ភៀស​ខ្លួន​ចេញ​ពី​ទី​នោះ​ជាង ​១ ​ឆ្នាំ ​ដោយ​បាន​លើក​ឡើង​អំពី​​រូបភាព​ផ្កាយ​រណប​ និង​សាក្សី​ជា​ច្រើន​ទៀត​។​

យោធា​មីយ៉ាន់ម៉ា​បាន​បិទ​នៅ​ក្នុង​ការ​ធ្វើ​សង្គ្រាម​យ៉ាង​ឃោរឃៅ​កាន់​តែ​ខ្លាំង​ឡើង​ ប្រឆាំង​កងកម្លាំង​អារ៉ាកាន ​(AA) ​ក្រុម​ឧទ្ទាម​កំពុង​ប្រយុទ្ធ​ដើម្បី​ស្វ័យភាព​បន្ថែម​ទៀត​សម្រាប់​ជន​ជាតិ​ភាគ​តិច​កាន់​ព្រះពុទ្ធ​សាសនា​នៅ​រដ្ឋ​រ៉ាក់ឃីន​ ចាប់​តាំង​ពី​ខែ​មករា ​ឆ្នាំ ​២០១៩​ បាន​សម្លាប់​មនុស្ស​អស់​ជា​ច្រើន​ ហើយ​បាន​បង្ខំ​ឲ្យ​មនុស្ស ​១៥ ម៊ឺន​នាក់ ​បាន​រត់​ភៀស​ខ្លួន​ចេញ​ពី​ផ្ទះ​សំបែង​របស់​ពួក​គេ​។​

ទាំង​យោធា​មីយ៉ាន់ម៉ា ​និង​កងកម្លាំង​អារ៉ាកាន​ បាន​បដិសេធ​មិន​ទទួល​ខុស​ត្រូវ​ ​ចំពោះ​ការ​បំផ្លិច​បំផ្លាញ​នៅ​ក្នុង​ភូមិ​ឡិតការ​ នៅ​តំបន់​ប្រជុំ​ជន Mrauk ​U ​ដោយ​បាន​ចោទ​ប្រកាន់​ក្រុម​ផ្សេង​ទៀត​ពី​បទ​​ឧក្រិដ្ឋកម្ម​សង្គ្រាម​៕ AFP/SK