កាល​ពី​ថ្ងៃ​អាទិត្យ ទី ២៨ មិនា​នេះ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​បាន​ចរចា​ជាមួយ​ក្រុង​ប៉េកាំង សម្រាប់​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​តំបន់​ស៊ីនជាំង ដើម្បី​មើល​ពី​ស្ថានភាព​ជនជាតិ​ភាគតិច​អ៊ុយហ្គ័រ។

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក Antonio Guterres បាន​និយាយ​ថា៖ «ខ្ញុំ​សង្ឃឹម​ថា ប្រទេស​ចិន នឹង​យល់ព្រម​នឹង​កិច្ច​ព្រមព្រៀង​នេះ​នា​ពេល​ឆាប់ៗ ដើម្បី​អនុញ្ញាត​ឱ្យ​ដំណើរ​ទស្សនកិច្ច​របស់​ពួក​យើង​ធ្វើ​ដំណើរ​ដោយ​គ្មាន​ការ​ដាក់​កម្រិត​ណា​មួយ»។

ក្រុម​ជនជាតិ​អ៊ុយហ្គួរ​ចំនួន ១ លាន​នាក់​យ៉ាង​តិច និង​ប្រជាជន​ដែល​កាន់​សាសនា​អ៊ីស្លាម​ត្រូវ​បាន​គេ​ឃុំ​នៅ​ក្នុង​ជំរុំ​នៅ​តំបន់​ស៊ីនជាំង (Xinjiang) ប្រទេស​ចិន។ នេះ​បើ​យោង​តាម​ក្រុម​សិទ្ធិ​មនុស្ស​អាមេរិក និង​អូស្រ្តាលី ដែល​បាន​ចោទ​ប្រកាន់​អាជ្ញាធរ​ចិន​ពី​បទ​រំលោភ​សិទ្ធិ​មនុស្ស៕