The Phnom Penh Post Search

Search form

អង្គការ​សហប្រជា​​ជាតិ​​និយាយ​ថា មីយ៉ាន់​ម៉ា ​កំពុង​ធ្វើ​យុទ្ធនាការ​ប្រឆាំង​នឹង​អ្នក​កាសែត​

Content image - Phnom Penh Post
អ្នកកាសែតមីយ៉ាន់ម៉ាលោក Wa Lone (កណ្តាល​) ត្រូវ​អមការពារដោយប៉ូលិស​​​ក្រោយ​ត្រូវ​តុលាការកាត់ទោសឲ្យជាប់ពន្ធគា​រនៅ​ក្រុង​យុាំងហ្គោន កាលពីថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៨។ AFP

អង្គការ​សហប្រជា​​ជាតិ​​និយាយ​ថា មីយ៉ាន់​ម៉ា ​កំពុង​ធ្វើ​យុទ្ធនាការ​ប្រឆាំង​នឹង​អ្នក​កាសែត​

ក្រុងហ្សឺណែវៈ ប្រទេស​​មីយ៉ាន់​ម៉ា​ ​ដែល​ប្រឈម​​មុខ​នឹង​ការ​ថ្កោល​ទោស​ពី​អន្តរជាតិ​​​ពាក់​ព័ន្ធ​នឹង​ការ​​ដាក់​ពន្ធនាគារ​​អ្នក​កាសែត​ Reuters ​​ចំពោះ​ការ​រាយការណ៍​អំពី​​​ការ​សម្លាប់​រង្គារ​​ទៅ លើ​ជន​ជាតិ​​ម៉ូស្លីម​រ៉ូ​ហ៊ីង​យ៉ា​​ ​កំពុង​ធ្វើ​«យុទ្ធនាការ​នយោបាយ​»​ប្រឆាំង​នឹង​​វិជ្ជា​ជីវៈ​កាសែត​ឯក​រាជ្យ​​។ នេះ​បើ​យោង​តាម​អង្គការ​សហប្រជា​​ជាតិ​ដែល​ បាន​ថ្លែង​កាល​ពី​ថ្ងៃ​អង្គារ​។

​របាយការណ៍​​ថ្មី​មួយ​ពី​ការិយាល័យ​​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជា​ជាតិ​ បាន​​​ថ្កោ​ទោស​ «​​ការ​យក​ច្បាប់​និង​តុលាការ​ធ្វើ​ជា​​​ឧបករណ៍​​​​របស់​​រដ្ឋា​ភិបាល​ និង​យោធា​​នៅ​ក្នុង​អ្វី​ដែល​ជា​យុទ្ធនាការ​​ប្រឆាំង​នឹង​វិជ្ជា​ជីវៈ​សារព័ត៌​មាន​ឯក​រាជ្យ​»។

របាយការណ៍​នេះ ​បាន​រិះ​គន់​«​​ការ​បរាជ័យ​របស់​តុលាការ​​ ដែល​មិន​បាន​​​លើក​កម្ពស់​​សិទ្ធិ ​ទទួល​បាន​​ការ​ជំនុំ​ជម្រះ ​ដោយ​យុត្តិធម៌​​​សម្រាប់​​ជន​​ទាំង​នោះ​»។

​ការិយាល័យ​សិទ្ធិ​មនុស្ស​បាន​​ចង្អុល​បង្ហាញ​​​​អំពី​ឧទាហរណ៍​នៃ​ការ​កាត់​ទោស​​អ្នក​កាសែត Reuters ឈ្មោះ Kyaw Soe Oo និង Wa Lone ដែល​ស្គាល់​ផង​ដែរ​ថា Thet Oo Maung ​​ដែល​ធ្វើ​ឲ្យ​មាន​ការ​«​ខឹង​យ៉ាង​ខ្លាំង​»​ ៕ PS

អត្ថបទគួរចាប់អារម្មណ៍