កាល​ពីថ្ងៃ​ច័ន្ទ ទី ៨ កុម្ភៈ ​ក្រុម​អ្នក​ជំនាញ​សិទ្ធិមនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ​ បាន​ជំរុញ​ឱ្យ​រដ្ឋ​ចំនួន ​៥៧ ​ធ្វើ​មាតុភូមិ​និវត្តន៍​ពល​រដ្ឋ​ជិត ១ ​ម៉ឺន​នាក់​របស់​ពួកគេ​ ដែលជា​ស្ត្រី និង​កុមារ​ដែល​មាន​ទំនាក់​ទំនង​ជា​មួយ​ក្រុមអ្នក​ប្រយុទ្ធ​រដ្ឋ​អ៊ិស្លាម។

ស្ត្រី ​និង​កុមារ​បរទេស​ចំនួន​ ៩ ៤៦២​ នាក់​ ស្ថិត​ក្នុង​ចំណោម​មនុស្ស​ជាង​ ៦៤ ៦០០​ នាក់ ​ដែលភាគ​ច្រើន​ជា​ជនជាតិ​អ៊ីរ៉ាក់ ​និង​ស៊ីរី​ ត្រូវ​បាន​ឃុំខ្លួន​នៅជំរុំ​ al-Hol និង Roj។

អង្គការ​សហ​ប្រជាជាតិ​បាន​និយាយ​កាលពី​ខែមុន​ថា ​អង្គការ​បាន​ទទួល​របាយ​ការណ៍​នៃ​ជនជាតិស៊ីរី​ និង​អ៊ីរ៉ាក់​ ១២ នាក់​ ដែល​ត្រូវបាន​សម្លាប់នៅ​ក្នុង​ពាក់​កណ្តាល​ខែ​មករា​ នៅឯជំរុំ​ al-Hol ដែល​មាន​ជនភៀស​ខ្លួន​ និង​គ្រួសារ​អ្នក​ប្រយុទ្ធរដ្ឋ​អ៊ិស្លាម៕