ក្រុង​វ៉ាស៊ីន​តោនៈ ​អង្គ​ភាព​ស៊ើប​ការ​សហ​ព័ន្ធ​អាមេរិក​ ដែល​ហៅ​កាត់​ថា ​(FBI)​ ប្រាកដ​ក្នុង​ចិត្ត​ថា​ អតីត​អ្នក​ជំនួយ​ការ​ក្នុង​យុទ្ធ​នា​ការ​បោះ​ឆ្នោត​របស់​លោក ​ត្រាំ​ មាន​ទំនាក់​ទំនង​ជា​មួយ​និង ​រុស្ស៊ី​ ខណៈ​ដែល ​រុស្ស៊ី​ ចង់​លូក​ដៃ​ចូល​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានា​ធិបតី​អាមេរិក ​ដែល​ប្រព្រឹត្តិ​ទៅ​កាល​​ឆ្នាំ ​២០១៦។ ​

ឯក​សារ​សម្ងាត់ៗជា​ច្រើន​ ត្រូវ​បាន​គេ​បញ្ជូល​ទៅ​ឲ្យ​អង្គ​ភាព​សារ​ពត៌​មាន​របស់​ អាមេរិក ​ដែល​បាន​បញ្ចេញ​ កាល​ពី​ថ្ងៃ​សៅរ៍​ កន្លងទៅនេះ​។

យោង​តាម​ឯក​សារ​សម្ងាត់ៗ​ដែល​សារ​ពត៌​មាន​ ញ៉ូវ​យ៉ក់​ថាមស៍​ បាន​ចុះ​ផ្សាយ​បាន​ឲ្យ​ដឹង​ថា ​ក្នុង​ខែ​តុលា ​ឆ្នាំ២​០១៦ ពាក្យ​បណ្ដឹង ត្រូវ​​បាន​ដាក់​ទៅ​កាន់​តុលាកា​រ ឃ្លាំ​មើល​លើ​ការ​ស៊ើប​អង្កេត​បរ​ទេសបាន​ចារ​ឈ្មោះ​លោក​ Carter Page ដែល​ជា​អតីត​អ្នក​ជំនួយ​ការ​គោល​នយោបាយ​ការ​បរ​ទេស​ក្នុង​យុទ្ធនា​ការ​បោះ​ឆ្នោត​របស់​លោក​ត្រាំ។

សារ​ពត៌​មាន​នេះ​ស្រប​ជា​មួយ​សារ​ពត៌​មាន USA Today និង​សារ​ពត៌​មាន​ដទៃ​ទៀត ​បាន​ដាក់​ពាក្យ​បណ្ដឹង​ស្ដី​អំពី​សិទិ្ធ​សេរី​ភាព​ ខាង​ផ្នែក​សារ​ពត៌​មាន​ក្នុង​ការ​ទទួល​បាន​ឯក​សារ​ទាំង​នោះ ​ដែល​ក្រសួង​យុត្តិ​ធម៌​ បាន​បញ្ចេញ​ ប៉ុន្តែ​ជា​មួយ​ការ​កែ​ប្រែ​ពត៌​មាន​លម្អិត​ជា​ច្រើន។

ពាក្យ​បណ្ដឹង​ដំបូង​របស់ FBI​បាន​ឲ្យ​ដឹង​ថា៖ «អង្គ​ភាព​ស៊ើប​ការ​សហ​ព័ន្ធ​អាមេរិក​ FBI ជឿ​ថា ​លោក ​Page គឺ​ជា​គោល​ដៅ​នៃ​ការ​ជ្រើស​រើស​របស់​រដ្ឋា​ភិបាល​រុស្ស៊ី»។

ពាក្យ​បណ្ដឹង​នោះ ​បាន​បន្ត​ថា៖«​លោក​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​លទ្ធ​ផល​នៃ​ការ​​បោះ​ឆ្នោត​ប្រធានា​ធិបតី​ឆ្នាំ​២០១៦ ​ដោយ​បាន​ល្មើស​ទៅ​និង​ច្បាប់​ព្រហ្មទណ្ឌ​ អាមេរិក»៕ ​PDN