The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - អតីត​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​​ នឹង​ត្រូវ​​ជាប់​ពន្ធនាគារ​​ ១១ ឆ្នាំ ​ពី​​បទ​ធ្វើ​ចារកម្ម​ឲ្យ​អ៊ីរ៉ង់

អតីត​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​​ នឹង​ត្រូវ​​ជាប់​ពន្ធនាគារ​​ ១១ ឆ្នាំ ​ពី​​បទ​ធ្វើ​ចារកម្ម​ឲ្យ​អ៊ីរ៉ង់

Content image - Phnom Penh Post
លោក Gonen Segev ត្រូវអមការ​​ពារ​ដោយ​ក្រុម​​ឆ្មាំពន្ធនាគារ​។ AFP

អតីត​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​​ នឹង​ត្រូវ​​ជាប់​ពន្ធនាគារ​​ ១១ ឆ្នាំ ​ពី​​បទ​ធ្វើ​ចារកម្ម​ឲ្យ​អ៊ីរ៉ង់

ក្រុងហ៊្សេរុយសាឡិមៈ ​ក្រសួង​យុត្តិធម៌ ​បាន​និយាយ​កាល​ពី​ថ្ងៃ​ពុធ​ថា ​អតីត​រដ្ឋមន្ត្រី​អ៊ីស្រាអែល​ ១ ​រូប​ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ធ្វើ​ចារកម្ម​ឲ្យ​អ៊ីរ៉ង់​ដែល​ជា​សត្រូវ​ស្លាប់​រស់​ ​បាន​ឈាន​ដល់​ការ​តវ៉ា​លើ​ការ​​ប្តឹង​ផ្តល់​​ជា​មួយ​ក្រុម​រដ្ឋ​​អាជ្ញា​ដែល​បាន​យល់​ឃើញ​ថា ​លោក​ ត្រូវ​​​ជាប់​ពន្ធនាគារ​រយៈ​ពេល​ ១១ ​ឆ្នាំ​។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ របស់​ក្រសួង​នោះ​បាន​និយាយ​ថា ​ជា​ផ្នែក​នៃ​កិច្ច​ព្រមព្រៀង​​ ដែល​លោក​ Gonen Segev​ នឹង​ត្រូវ​សារភាព​ទោស​កំហុស​ចំពោះ​ការ​ធ្វើ​ចារកម្ម​យ៉ាង​ហ្មត់ចត់ ​និង​បាន​បញ្ជូន​ព័ត៌មាន​ទៅ​ឲ្យ​សត្រូវ​។

មេធាវី​របស់​លោក ​Segev​ គឺ​លោក ​Eli Zohar​ និង​ លោក​ Moshe Mazor ​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា ​ជា​ផ្នែក​នៃ​ការពាក់​ព័ន្ធ​ទៅ លើ​ការ​​ចោទ​ប្រកាន់​ពី​បទ​ក្បត់​ជាតិ​នោះ ​ត្រូវ​ទម្លាក់​ចោល​។

«​តាម​ការ​ពិត ​លោក Segev ​បាន​ទំនាក់​ទំនង​ជា​មួយ​ជនជាតិ​អ៊ីរ៉ង់ ​ប៉ុន្តែ​ ​​​គោល​បំណង​​របស់​លោក ​មិន​ត្រូវ​ជួយ​សត្រូវ​នៅ​ក្នុង​ពេល​មាន​សង្គ្រាម នោះ​ទេ ដោយ​លោក​​ដឹង​ថា​​ នោះ គឺ​ជា​អំពើ​ក្បត់​ជាតិ​​»។ ដូច្នេះ នេះគឺ​ជា​មូល​ហេតុ​ដែល​បទ​ល្មើស​នោះ​ត្រូវ​បាន​ទម្លាក់​ចោល​។​

ការ​កាត់​ទោស​លោក Segev​ គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​ ១១​ ខែ​កុម្ភៈ​ខាង​មុខ​នេះ​។

ការ​កាត់​ទោស​ លោក​Gonen Segev ដែល​បាន​បម្រើ​ការងារ​ជា​រដ្ឋមន្ត្រី​ហេដ្ឋា​រចនា​សម្ព័ន្ធ ​និង​​ថាម​ពល​ ​ពី​ឆ្នាំ ​១៩៩៥​ រហូត​ដល់​ឆ្នាំ ១៩៩៦​ បាន​ធ្វើ​ឡើង​​ដោយ​កំបាំង​មុខ​កាល​ពី​ខែ​កក្កដា​នៅ​តុលាការ ​​ក្នុង​ស្រុក​មួយ​​នៃ​ក្រុង​ហ៊្សេរុយ​សាឡិម​៕ AFP/SK

អត្ថបទគួរចាប់អារម្មណ៍