
លោក Mario Draghi។ AFP
លោក Mario Draghi អតីតប្រធានធនាគារកណ្តាអាចនឹងក្លាយជាប្រធានាធិបតីប្រទេសអ៊ីតាលីថ្មី ខណៈការពិភាក្សាបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិថ្មីក្នុងប្រទេសអ៊ីតាលីនឹងចាប់ផ្ដើមនាពេលឆាប់ៗ។
មន្ត្រីជាន់ខ្ពស់អ៊ីតាលីបានឱ្យដឹងថា លោក Draghi មន្ត្រីទទួលបានការគោរពខ្ពស់បំផុតពីប្រជាជនអ៊ីតាលី និងត្រូវបានគេទទួលស្គាល់ថា ជាអ្នកដឹកនាំដែលបានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ក្នុងអំឡុងវិបត្តិបំណុលនៅតំបន់ចាយប្រាក់អឺរ៉ូបានជួបជាមួយប្រធានាធិបតីលោក Sergio Mattarella នៅថ្ងៃពុធ។
ការសម្រេចចិត្តភ្លាមៗនេះ កើតឡើងបន្ទាប់ពីកិច្ចពិភាក្សាកាលពីថ្ងៃអង្គារជុំវិញការស្ដាររដ្ឋាភិបាលចម្រុះឡើងវិញ ក្រោយរដ្ឋាភិបាលដឹកនាំដោយលោក Giuseppe Conte ដែលបានដួលរលំកាលពីខែមុន។
លោក Mattarella បាននិយាយថា លោកមានជម្រើស ២ គឺការហៅការបោះឆ្នោតជ្រើសរើស ឬតែងតាំងរដ្ឋាភិបាលបច្ចេកទេស (សំដៅលើមន្ត្រីបច្ចេកទេសដែលអាចកាន់តំណែងជំនួសឱ្យការជ្រើសតាំងតំណាងរាស្ត្រ) ដើម្បីគ្រប់គ្រងការរាតត្បាតកូវីដ ១៩ និងបញ្ហាប្រឈមខាងសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសនេះ។
លោកមិនបានបញ្ជាក់ថាលោកនឹងជ្រើសរើសអ្នកណាដើម្បីដឹកនាំរដ្ឋាភិបាលនោះទេ ប៉ុន្តែលោក Draghi ឬមានរហស្សនាមថាជា «Super Mario» ដោយសារការគ្រប់គ្រង និងសន្សំប្រាក់អឺរ៉ូបានល្អនេះដែលត្រូវបានកោះហៅទៅជួបពីថ្ងៃពុធត្រូវបានបណ្ដាញសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលីនានារំពឹងទុកថា លោក Draghi អាចនឹងត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីបច្ចេកទេស។
គួរបញ្ជាក់ផងដែរថា ការដាក់ប្រទេសក្នុងគ្រាអាសន្នរបស់អ៊ីតាលីធ្វើឱ្យមានផលប៉ះពាល់ដល់សេដ្ឋកិច្ចប្រទេសនេះជាខ្លាំង។ ទិន្នន័យដែលបានចេញផ្សាយកាលពីថ្ងៃអង្គារបានបង្ហាញថា ផលិតផលក្នុងស្រុកសរុបរបស់ប្រទេស អ៊ីតាលីបានធ្លាក់ចុះ ៨,៨% ក្នុងឆ្នាំ ២០២០ ដែលជាការធ្លាក់ចុះប្រចាំឆ្នាំដ៏ខ្លាំងបំផុតចាប់តាំងពីសង្គ្រាមលោកលើកទី២។
លោក Mattarella បានមានប្រសាសន៍ថាអ្វីដែលសំខាន់បំផុតដែលរដ្ឋបាលត្រូវធ្វើបន្ទាប់ គឺត្រូវរៀបចំផែនការយ៉ាងឆាប់រហ័សសម្រាប់វិធីចំណាយថវិកាជាង ២៤៣ ពាន់លានដុល្លារពីមូលនិធិសហភាពអឺរ៉ុបដើម្បីទប់ទល់ការធ្លាក់ចុះនៃសេដ្ឋកិច្ចប្រទេសនេះ។
យ៉ាងណាមិញសមាជិកជាន់ខ្ពស់នៃចលនាប្រឆាំងផ្កាយ ៥ ដែលជាគណបក្សធំជាងគេនៅក្នុងសភា និងជាសមាជិកសំខាន់នៃរដ្ឋាភិបាលចម្រុះបាននិយាយថា ក្រុមនេះនឹងមិនគាំទ្ររដ្ឋាភិបាលដែលដឹកនាំដោយលោក Draghi ឡើយ។
មន្ត្រីម្នាក់បាននិយាយដោយសុំមិនបញ្ចេញឈ្មោះបានប្រាប់សារព័ត៌មាន Reuters ថា «គ្មានផ្លូវអ្វីទេ»។ ផ្ទុយទៅវិញដៃគូចម្រុះសំខាន់របស់ផ្កាយ ៥ គឺគណបក្សប្រជាធិបតេយ្យឆ្វេងបាននិយាយថាខ្លួនបានត្រៀមខ្លួនជាស្រេចដើម្បីគាំទ្រលោក Draghi ។ មេដឹកនាំគណបក្សនេះបាននិយាយពីគំនិតផ្តួចផ្តើមរបស់ Mattarella «គឺជាការដោះស្រាយគ្រោះមហន្តរាយ ដោយធ្វើការស្ដារឱ្យប្រសើរឡើងវិញ»។
លោក Matteo Renzi ដែលបានបង្កឱ្យមានការដួលរលំលោក Conte កាលពីខែមុនក៏បានសន្យាគាំទ្រលោក Draghi ដូចគ្នា។
បច្ចុប្បន្នគេកំពុងផ្តោតលើគណបក្សនានា ដែលមិនទាន់ឃើញមកអះអាងជំហរខ្លួនរួមមានប្លុកប្រឆាំងខាងស្តាំនិយមដែលរួមមានសម្ព័ន្ធភាពអឺរ៉ុបរបស់ Matteo Salvini គណបក្ស Brothers of Italy និងក្រុមស្តាំនិយមអ៊ីតាលីគឺគណបក្ស Forza Italia ។
ទោះជាយ៉ាងណាក្ដី គណបក្ស Forza Italia ត្រូវបានគេរំពឹងថានឹងទោរទៅរកលោក Draghi ខណៈគណបក្ស Brothers of Italy នៅតែបង្ហាញថា ខ្លួននៅតែប្រឆាំងដដែល ដែលនេះសឱ្យឃើញថា ខាងសម្ព័ន្ធភាពអឺរ៉ុបជាអ្នកបង្កើតកាត់សេចក្ដី ថាក្រុមគណបក្សស្ដាំនិយមនេះនឹងគាំទ្ររដ្ឋាភិបាលថ្មីនេះដែរឬអត់?
គួរបញ្ជាក់ផងដែរថា រដ្ឋាភិបាល Draghi ថ្មីនេះ នឹងពង្រឹងជំហរអន្ដរជាតិរបស់ប្រទេសអ៊ីតាលីនៅពេលដែលប្រទេសនេះកាន់តំណែងជាប្រទេស G20 ។ ប៉ុន្តែការទទួលយកកាតព្វកិច្ចនេះនឹងនាំហានិភ័យដល់សេដ្ឋវិទូវ័យ ៧៣ ឆ្នាំគឺលោក Draghi ផ្ទាល់។
អ្នកជំនាញខាងបច្ចេកទេសទទួលយកកាតព្វកិច្ចនេះចុងក្រោយបង្អស់ គឺក្នុងឆ្នាំ ២០១១ នៅពេលដែលសេដ្ឋវិទូម្នាក់ទៀតគឺលោក Mario Monti ដែលធ្លាប់ជួយប្រទេសអ៊ីតាលីឱ្យរួចផុតពីវិបត្តិបំណុល។ យ៉ាងណាមិញ សមាជិកសភាភ្លាមៗនោះបានប្រឆាំង គាត់វិញក្រោយយល់ថា ការស្ដារសេដ្ឋកិច្ចរបស់លោកនៅខ្សោយពេក៕