កាលពី​ថ្ងៃ​ចន្ទ ទី ១៩ មេសា អតីត​មេដឹកនាំ​អង្គការ​សហប្រជាជាតិ​ (អសប) បាន​ទទូច​ដល់​មេដឹកនាំ​អង្គការ​នេះ​បច្ចុប្បន្ន​ចូលរួម​ដោយ​ផ្ទាល់​ជាមួយ​យោធា​មីយ៉ាន់ម៉ា ដើម្បី​ទប់ស្កាត់​ការកើនឡើង​នៃ​អំពើហិង្សា​ក្រោយ​រដ្ឋប្រហារ និង​បាន​និយាយថា ប្រទេស​នៅ​តំបន់​អាស៊ីអាគ្នេយ៍​មិន​គួរ​បោះបង់ចោល​ភាពចលាចល​នេះ ដែល​ជា​បញ្ហា​ផ្ទៃក្នុង​របស់​មីយ៉ាន់ម៉ា​ឡើយ។

អតីត​មេដឹកនាំ​អង្គការ​សហប្រជាជាតិ​លោក Ban Ki-moon បាន​និយាយថា៖ «ដោយ​មើលឃើញ​ពី​ភាពធ្ងន់ធ្ងរ និង​បន្ទាន់​នៃ​ស្ថានភាព​នៅ​ប្រទេស​មីយ៉ាន់ម៉ា ខ្ញុំ​ជឿជាក់​ថា អគ្គលេខាធិការ​ខ្លួនឯង​គួរតែ​ចូលរួម​ដោយផ្ទាល់​ជាមួយ​យោធា​មីយ៉ាន់ម៉ា​ ដើម្បី​ទប់ស្កាត់​ការកើនឡើង​នៃ​អំពើហិង្សា»។

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក Antonio Guterres បាន​ប្រាប់​ក្រុមប្រឹក្សា​សន្តិសុខ​កាលពី​ថ្ងៃទី ១៩ មេសា​ថា ការឆ្លើយតប​ជា​អន្តរជាតិ​ដ៏រឹងមាំ​ដែល​ផ្អែកលើ​ការខិតខំ​ប្រឹងប្រែង​ក្នុង​តំបន់​ដែល​ត្រូវការ​ជា​ចាំបាច់​ដោយ​ជំរុញ​ឱ្យ​តួអង្គ​ក្នុង​តំបន់​ប្រើ​ឥទ្ធិពល​របស់​ពួកគេ​ ដើម្បី​ការពារ​បន្ថែម​ទៀត។

សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (អាស៊ាន) ដែល​មាន​សមាជិក ១០ ប្រទេស​បាននិង​កំពុង​ព្យាយាម​ស្វែងរក​ដំណោះស្រាយ​ដល់​សមាជិក​ប្រទេស​មីយ៉ាន់ម៉ា។ មេដឹកនាំ​របប​យោធា​លោក Min Aung Hlaing នឹង​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​នា​ថ្ងៃទី ២៤ ខែ​មេសា៕