កាល​ពី​ថ្ងៃ​ចន្ទ ទី ២២ មីនា ការ​កាត់​ទោស​លោក Michael Kovrig ត្រូវ​បាន​ចាប់​ផ្តើម ​ក្រោយ​ពី​ត្រូវ​បាន​ឃុំខ្លួន​នៅ​ប្រទេស​ចិន ​អស់​រយៈពេល​ជាង ២ ឆ្នាំ​ពី​បទ​ចារកម្ម។

លោក Michael Kovrig ជា​អតីត​អ្នក​ការ​ទូត​ម្នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ខែ​ធ្នូ ឆ្នាំ ២០១៨ បន្ទាប់​ពី​ប៉ូលិស​កាណាដា​បាន​ឃុំខ្លួន​ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​នៃ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន Huawei Technologies តាម​ដីកា​របស់​សហរដ្ឋអាមេរិក។

ប្រទេស​ចិន ​បាន​បដិសេធ​ថា ការ​ឃាត់​ខ្លួន​លោក Kovrig គឺ​មិន​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ក្រុមហ៊ុន Huawei ឡើយ៕