កាល​ពី​ថ្ងៃ​ពុធ ទី ១៧ ខែកុម្ភៈ អ្នក​នាំពាក្យ​របស់​អធិការបតី​អាល្លឺម៉ង់​លោកស្រី ​Angela Merkel បាន​និយាយ​ដោយ​សម្តែង​នូវ​ការ​ព្រួយបារម្ភ​ក្រោយ​ពី​បាន​ធ្វើ​ការ​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​ប្រធានាធិបតី​អ៊ីរ៉ង់ លោក Hassan Rouhani។ លោកស្រី Merkel សម្ដែង​ការ​មិន​ពេញចិត្ត​ចំពោះ​ការ​មិន​គោរព​តាម​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​រួម​នៃ​ផែនការ​សកម្មភាព​ឆ្នាំ ២០១៥ (JCPOA) កន្លង​មក។

កិច្ច​ព្រមព្រៀង​នេះ ​គឺ​សំដៅ​ទៅ​អ៊ីរ៉ង់​ក្នុង​ការ​ផ្តល់​ការ​ធានា​ថា ប្រទេស​នេះ​នឹង​មិន​បង្កើត​គ្រាប់​បែក​បរមាណូ​នោះ​ទេ។ នេះ​រួម​បញ្ចូល​ទាំង​ការ​អនុញ្ញាត​ឱ្យ​មាន​ការ​ត្រួត​ពិនិត្យ​អាវុធ​នុយក្លេអ៊ែរ​ជា​ថ្នូរ​នឹង​សហគមន៍​អន្តរជាតិ​ធ្វើ​ការ​បន្ធូរ​ទណ្ឌកម្ម​ទៅលើ​ប្រទេស​អ៊ីរ៉ង់។

ប្រទេស​ហត្ថលេខី​មក​ពី​ប្រទេស​នៅ​អឺរ៉ុប​ទាំង ៣ ដែល​បាន​ចុះ-ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​នេះ​ចង់​ធ្វើ​ឱ្យ​កិច្ច​ព្រមព្រៀង​ថ្មី​នេះ​មាន​សុពលភាព​ប្រសើរ​ជាង​មុន​ បន្ទាប់​ពី​អតីត​ប្រធានាធិបតី​អាមេរិក ​ដូណាល់ ត្រាំ​ បាន​ដើរ​ចេញ​កាល​ពី​ឆ្នាំ ២០១៨ កន្លង​ទៅ។

ប្រធានាធិបតី​អាមេរិក លោក Joe Biden បាន​និយាយ​ថា លោក​នឹង​ព្យាយាម​ចូលរួម​កិច្ច​ព្រមព្រៀង​នេះ​ឡើង​វិញ ប៉ុន្តែ​បាន​ទទូច​ថា រដ្ឋាភិបាល​ក្រុង​តេអេរ៉ង់​ដំបូង​ត្រូវ​តែ​ផ្លាស់​ប្តូរ​ជំហាន​នៃ​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​ជា​មុន​សិន៕