កាលពី​​ថ្ងៃ​ពុធ ទី ៣ មីនា​ អភិបាល​ក្រុង​ញូវយ៉ក លោក ​Andrew Cuomo បាន​និយាយ​ថា លោក​នឹង​មិន​លាលែង​ពី​តំណែង​ទេ ​ទោះជា​មាន​ការ​ចោទ​ប្រកាន់​ពី​បទ​បំពាន​ផ្លូវ​ភេទ​ក៏​ដោយ។

លោក Cuomo បាន​ធ្វើ​ការ​សុំទោស​ហើយ​បាន​និយាយ​ថា សកម្មភាព​របស់​លោក​គឺ​ដោយ​អចេតនា​ប៉ុណ្ណោះ។

លោក​បាន​លើក​ឡើង​ពី​ការ​លាលែង​ពី​តំណែង​របស់​លោក​ថា ​លោក​នឹង​មិន​ចុះ​ចេញ​ពី​តំណែង​ទេ។

លោក​បាន​និយាយ​ទៀត​ថា៖ «ខ្ញុំ​មិន​ត្រូវ​បាន​ជ្រើស​តាំង​ដោយ​អ្នក​នយោបាយ​ទេ ខ្ញុំ​ត្រូវ​បាន​ជ្រើសរើស​ដោយ​ប្រជាជន​នៃ​រដ្ឋ​ញូវយ៉ក»។

អគ្គរដ្ឋអាជ្ញា​ទីក្រុង​ញូវយ៉ក​លោក Letitia James កំពុង​ស៊ើបអង្កេត​ការ​ចោទ​ប្រកាន់​នេះ ហើយ​លោក ​Cuomo ក៏​ព្រម​សហការ​ជាមួយ​នឹង​ការ​ស៊ើបអង្កេត​លើ​បញ្ហា​នេះ​ផង​ដែរ៕