The Phnom Penh Post Search

Search form

អ.ស.ប. សម្រេច​ជា​ឯកច្ឆន្ទ​ដាក់ទណ្ឌកម្ម​ថ្មី​ទៀត​លើ ​កូរ៉េខាងជើង

Content image - Phnom Penh Post
លោកស្រីនីកគី ហាលី (ស្តាំ​) លើក​ដៃ​ ខណៈ​ពួកគេ​បោះឆ្នោត​ឯកភាព​ដើម្បី​ដាក់​ទណ្ឌកម្ម​ថ្មី​ទៅ​លើ​កូរ៉េខាងជើង​ កាលពី​ថ្ងៃ ១១ កញ្ញា​។ AFP

អ.ស.ប. សម្រេច​ជា​ឯកច្ឆន្ទ​ដាក់ទណ្ឌកម្ម​ថ្មី​ទៀត​លើ ​កូរ៉េខាងជើង

បុរីញ៉ូវយ៉ក: ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​កាល​ពី​ថ្ងៃ​ចន្ទ បាន​សម្រេច​ជា​ឯកច្ឆន្ច​ដាក់​ទណ្ឌកម្ម​ថ្មី​លើ​កូរ៉េខាងជើង​ដែល​ទណ្ឌកម្ម​ថ្មី​នេះ នឹង​ផ្ដោត​សំខាន់​លើ​បម្រាម​ការ​នាំចេញ​សម្លៀក​បំពាក់ និង​រឹតបន្តឹង​ការដឹក​ជញ្ជូន​ផលិតផល​ប្រេង ដើម្បី​ជាថ្នូរ​នឹង​ការធ្វើ​តេស្ត​នុយក្លេអ៊ែរ​ដ៏ធំ​ជាងគេ​លើក​ទី ៦ របស់​ក្រុង​ ព្យុងយ៉ាង។

ជាមួយ​នឹងការ​គាំទ្រ​របស់​ចិន​និង​រុស្ស៊ី​ក្រុម​ប្រឹក្សា​សន្តិសុខ បាន​បោះឆ្នោត​អនុម័ត​យក​សេចក្តី​សម្រេច​ដាក់ទណ្ឌកម្ម​ព្រាង ដោយ សហរដ្ឋអាមេរិក។

សេចក្តី​សម្រេច​នេះ បាន​ធ្វើ​ឡើង​មួយខែ​បន្ទាប់​ពី​ការ ដាក់​បម្រាម​លើការ​នាំចេញ​ធ្យូងថ្ម​សំណ និង​អាហារ​សមុទ្រ​ជាការ​ឆ្លើយ​តប​ទៅ​នឹង​ការបាញ់​សាកល្បង​មីស៊ីល​បាលីស្ទិក​អន្តរទ្វីប (ICBM) របស់​កូរ៉េខាងជើង។

អគ្គរដ្ឋទូត​អាមេរិក​ ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ​លោកស្រី​នីកគី ហាលី បាន​ថ្លែង​ថា វិធានការ​ថ្មី និង​តឹងរ៊ឹង គឺជា​សារ​មួយ​ផ្ញើ​ទៅ​កាន់​ក្រុង​ព្យុងយ៉ាង​ថា៖ «ពិភពលោក​ទាំងមូល នឹង​មិន​មាន​ថ្ងៃ​ទទួល​ស្គាល់​កូរ៉េខាងជើង​ដែល​ប្រដាប់​ដោយ​នុយក្លេអ៊ែរ​នោះ​ទេ» ប៉ុន្តែ​លោកស្រី បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​លទ្ធភាព​ខ្លះៗ​នៃ​ដំណោះស្រាយ​មួយ ធ្វើ​ឡើង​ដោយ​សន្តិវិធី សម្រាប់​ការស្វែងរក​ដំណោះស្រាយ​ចំពោះ​វិបត្តិ​មួយនេះ។

លោកស្រី​ហាលី បាន​ថ្លែង​ទៅ​កាន់​ក្រុម​ប្រឹក្សា​សន្តិសុខ​នោះ​ថា៖ «យើង​មិន​ចង់​ធ្វើ​សង្គ្រាម​នោះ​ទេ។ របប​នៅ​កូរ៉េខាងជើង​មួយ​នេះ ក៏​មិនទាន់​ដើរ​ហួស​ចំណុច​មួយ​ដែល​មិន​អាច​វិល​ត្រលប់​ក្រោយ​វិញ​បាន​ដែរ»។

«បើសិន​ជា​កូរ៉េខាងជើង​យល់ព្រម​បោះបង់​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​នោះ​កូរ៉េខាងជើង​នឹង​អាច​រកឃើញ​អនាគត​របស់​ខ្លួន​វិញ ហើយ​បើសិន​កូរ៉េខាងជើង​ ស្ដែង​ថា ​ខ្លួន​អាច​រស់នៅ​ដោយ​មាន​សន្តិភាព​នោះ ពិភពលោក​នឹង​ស្ម័គ្រចិត្ត​រស់នៅ​ជាមួយ​កូរ៉េខាងជើង​ដោយ​សន្តិភាព​ដែរ»។ «ប្រសិន​បើជា​កូរ៉េខាងជើង​បន្ត​ដើរ​លើផ្លូវ ដែល​ប្រកប​ដោយ​គ្រោះថ្នាក់​របស់​ខ្លួន​ទៀត​យើង​នឹង​បន្ត​ដាក់​សម្ពាធ​បន្ថែម​ទៅ​តាម​នោះ​ដែរ»។

រដ្ឋាភិបាល ​កូរ៉េខាងត្បូង បាន​ស្វាគមន៍​សេចក្ដី​ថ្លែងការណ៍​នោះ​ហើយ​បាន​ថ្លែង​ថា វា​គឺជា​ការព្រមាន​មួយ​ដ៏ធ្ងន់ ដែល​បង្ហាញ​ថាបើ​កូរ៉េខាងជើង​នៅតែ​បន្ត​ទង្វើ​បង្កហេតុ​របស់​ខ្លួន​កូរ៉េខាងជើង គឺ​កំពុង​តែ​ជំរុញ​ឲ្យ​មាន​ការដាក់​ឲ្យ​ឯកោ​ខាង​ផ្នែក​ការទូត និង​សម្ពាធ​ខាង​ផ្នែក​សេដ្ឋកិច្ច​ប្រឆាំង​នឹង​ខ្លួនឯង។

នៅ​ក្នុង​អំឡុង​កិច្ចចរចា​នោះ អាមេរិក បាន​ទម្លាក់​ចោល​ការទាមទារ​ដំបូង​របស់​ខ្លួន ដែល ហាម​ឃាត់​ការនាំ​ចូល​ប្រេង​ទៅ​កូរ៉េខាងជើង៕

អត្ថបទគួរចាប់អារម្មណ៍

  • វីសិនហ្វាន់ លក់​ហ៊ុន ១០០ ភាគរយ​ទៅឲ្យ​ធនាគារ​កូរ៉េ​ខាង​ត្បូង

    ភ្នំពេញៈ គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​វិសិន​ហ្វាន់​ (ខេមបូឌា) ត្រូវ​​បានក្រុម​ហ៊ុន​មេ​របស់​ខ្លួន​​សម្រេច​លក់​ភាគ​ហ៊ុន​​​ទាំង​ស្រុង​ទៅ​ឲ្យ​ធ​នា​គារ​ អ៊ូ​រី​ ដែល​មាន​មូល​ដ្ឋាន​នៅ​​ប្រទេស​កូរ៉េខាង​ត្បូង​​​ ក្នុងតម្លៃ​​មួយ​ដែល​មិនត្រូវ​បាន​បង្ហាញ​​ជា​សាធារណៈ។

  • រដ្ឋាភិបាល​ថា ​នឹង​ខាតបង់​ចំណូល​ពន្ធ $៣០ ​លាន

    ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ដាក់​វិធានការ​ដើម្បី​ជួយ​ទប់ស្កាត់​ការកើនឡើង​តម្លៃ​ប្រេងសាំង ខណៈ​វិធានការ​នេះ​ត្រូវ​បាន​លោក​នាយក​រដ្ឋមន្ត្រី​អះអាង​ថា​នឹង​ធ្វើឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​ប្រមាណ​ ៣០ ​លាន​ដុល្លារ​ក្នុង​ ១ ​ឆ្នាំ​។

  • អង្គការ​នៅ​កូរ៉េ​ខាង​ត្បូង ​ផ្តល់​ពានរង្វាន់​សិទ្ធិមនុស្ស​ដល់​លោក កឹម សុខា

    ភ្នំពេញៈ លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ដែល​កំពុង​ជាប់​ពន្ធនាគារ​ត្រពាំងផ្លុង ក្រោម​ការ​ចោទប្រកាន់​ដ៏ចម្រូងចម្រាស​ពី​បទ​ «​ក្បត់ជាតិ​» ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល​គាំទ្រ​ផ្នែក​សិទ្ធិមនុស្ស

  • អគ្គិភ័យ​ឆេះ​ផ្ទះ​អស់​ ២០ ​ខ្នង​រីឯ ម្ចាស់​ផ្ទះ​បង្ក​ត្រូវ​​បាន​ហៅ​មក​សួរ

    ភ្នំពេញៈ ផ្ទះ​ឈើ​ប្រក់​ស័ង្កសី​ចំនួន​ ២០ ​ខ្នង​ដែល​មាន​មនុស្ស​រស់នៅ​ប្រមាណ​​ ៣៥ ​គ្រួសារ​ត្រូវ​បាន​អគ្គិភ័យ​ឆេះ​ខ្ទេច​កាលពី​ម៉ោង ៥ ព្រឹក​ម្សិលមិញ​នៅ​សង្កាត់​បឹងទំពុន​ ២ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ​តែ​គ្មាន​មនុស្ស​គ្រោះថ្នាក់​ទេ​ឯ​មូលហេតុ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ដោយ​ហៅ​ម្ចាស់​ផ្ទះ​បង្ក​មក​សួរ ខណៈ​អ្នក​ជិត​ខាង​មិន​សុខ​ចិត្ត​នឹង​ម្ចាស់​ផ្ទះ​ដើមហេតុ​។