ក្រុងតូក្យូៈ ប្រជាជនជប៉ុនកាលពីថ្ងៃអាទិត្យ បាននាំគ្នាទៅបោះឆ្នោតដែលជាការបោះឆ្នោតសភាជាន់ខ្ពស់ ដោយក្រុមអ្នកនយោបាយកំពុងគ្រប់គ្រងអំណាចរបស់លោក ស៊ីនហ្សូ អាបេ បានខិតខំប្រឹងប្រែងការពារសំឡេងភាគច្រើន និងបន្តផែនការរបស់ខ្លួន ដើម្បីធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញសន្តិភាពនិយមរបស់ប្រទេស ជប៉ុន។
លោក ស៊ីនហ្សូ អាបេ មានវ័យ ៦៤ ឆ្នាំ ដែលបានក្លាយជានាយករដ្ឋមន្ត្រីយូរជាងគេបំផុតរបស់ប្រទេស ជប៉ុន កំពុងសង្ឃឹមថា នឹងមានការគាំទ្រឲ្យលោកបន្តអាណត្តិ នៅមុនការដំឡើងពន្ធខ្ពស់ទៅលើទំនិញសំខាន់ៗនៅឆ្នាំក្រោយនេះ រួមមានការចរចាពាណិជ្ជកម្មជាមួយក្រុងវ៉ាស៊ីនតោនផងដែរ។
ការស្ទង់មតិបង្ហាញថា គណបក្សប្រជាធិបតេយ្យសេរី (LDP) និងដៃគូក្រុមចម្រុះរបស់បក្សនេះគឺគណបក្ស Komeito ទំនងជាឈ្នះសំឡេងភាគច្រើន ដោយសារមានការប្រឆាំងជំទាស់យ៉ាងសកម្ម។
ការបោះឆ្នោតកាលពីថ្ងៃអាទិត្យ គឺសម្រាប់អាសនៈពាក់កណ្តាលនៅក្នុងសភា ដែលមានអំណាចខ្សោយជាងសភាជាន់ខ្ពស់។
ការបោះឆ្នោតនោះ បានចាប់ផ្តើមនៅទូទាំងប្រទេសនៅថ្ងៃសៅរ៍ម៉ោង ៧ ព្រឹក ដោយលទ្ធផលត្រូវបានគេរំពឹងថានឹងបានដឹងច្បាស់មិនយូរប៉ុន្មាន ក្រោយពីការបោះឆ្នោតនោះត្រូវបានបិទបញ្ចប់នៅម៉ោង ៨ យប់។
ក្រុមអ្នកធ្វើប្រជាមតិបានសន្និដ្ឋានថា ចំនួនអ្នកចេញទៅបោះឆ្នោតតិចជាង ៥០ ភាគរយ។
អ្នកស្រី Yoshiko Iida ជាអ្នកកែសម្ឆស្សមានវ័យ ៤៥ ឆ្នាំ បាននិយាយថា៖ «ខ្ញុំគាំទ្ររដ្ឋាភិបាលបច្ចុប្បន្ន ដោយសារខ្ញុំមិនឃើញមានជម្រើសណាផ្សេងពីនេះ»។
អ្នកស្រីបានប្រាប់ AFP ថា៖ «ក្រុមបក្សប្រឆាំងមានបញ្ហាច្រើន» «ហើយខ្ញុំមិនចង់ឲ្យអំណាចធ្លាក់ចូលនៅក្នុងកណ្តាប់ដៃរបស់ពួកគេ»។
លោក Susumu Rokkaku ជាមន្ត្រីចូលនិវត្តន៍ម្នាក់ មានវ័យ ៨៥ ឆ្នាំ បាននិយាយថា៖ «ខ្ញុំបានបោះឆ្នោតឲ្យបេក្ខជនគណបក្សប្រឆាំងម្នាក់ ប៉ុន្តែនរណាជាប់ឆ្នោតក៏ដោយ ក៏គ្មានអ្វីផ្លាស់ប្តូរដែរ។ ខ្ញុំគ្មានក្តីសង្ឃឹមលើនរណាម្នាក់ឡើយ»។
យោងតាមការស្ទង់មតិនៅមុនពេលបោះឆ្នោត បក្សចម្រុះរបស់លោក អាបេ ត្រូវគេរំពឹងថា នឹងទទួលបានសំឡេងគាំទ្រភាគច្រើន៕ AFP/SK