ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Joe Biden បានប្រកាស​កាលពី​ថ្ងៃ​អង្គារ ទី ២៦ មករា ថា សហរដ្ឋអាមេរិកបាន​បញ្ជា​ទិញ​វ៉ាក់សាំង​កូ​វីដ ១៩ បន្ថែម ២០០ លាន​ដូ​ស​ពី​ក្រុមហ៊ុន Pfizer/BioNTech និង​ Moderna ដែល​នឹង​ទទួល​នៅ​អំឡុង​ខែកញ្ញា។

ជាមួយនឹង​ការបញ្ជាទិញ​ចុងក្រោយនេះ​ សហរដ្ឋអាមេរិក​នឹង​បាន​ទិញយក​វ៉ាក់សាំង​សរុប​ចំនួន ៦០០ លាន​ដូ​ស គ្រប់គ្រាន់​សម្រាប់​ផ្ដល់ជូន​ប្រជាជន​អាមេរិក​ទាំងមូល ៣០០ លាន​នាក់​នៅ​ចុងឆ្នាំ​នេះ៕