The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - អាមេរិក​នឹង​​កាត់​បន្ថយ​វត្តមាន​កងកម្លាំង​របស់​ខ្លួន​​នៅ​អ៊ីរ៉ាក់​ និង​អាហ្វហ្គានីស្ថាន​នៅ​ត្រឹម​ខែ​វិច្ឆិកា




អាមេរិក​នឹង​​កាត់​បន្ថយ​វត្តមាន​កងកម្លាំង​របស់​ខ្លួន​​នៅ​អ៊ីរ៉ាក់​ និង​អាហ្វហ្គានីស្ថាន​នៅ​ត្រឹម​ខែ​វិច្ឆិកា

Content image - Phnom Penh Post
កងទ័ព​​កាំភ្លើង​ធំ​​អាមេរិក​ចាប់ដៃ​គ្នា​​ ខណៈ​ពួ​កគេ​បួង​សួង​​នៅ​​មុន​ចាកចេញ​ពី​​បរិវេណ​​​កងទ័ព​អុី​រ៉ាក់មួយ​កន្លែង​។ AFP

អាមេរិក​នឹង​​កាត់​បន្ថយ​វត្តមាន​កងកម្លាំង​របស់​ខ្លួន​​នៅ​អ៊ីរ៉ាក់​ និង​អាហ្វហ្គានីស្ថាន​នៅ​ត្រឹម​ខែ​វិច្ឆិកា

ក្រុង​វ៉ាស៊ីនតោន៖ ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក​បាន​រាយការណ៍​កាល​ពី​ថ្ងៃ​ពុធ​ថា ​មេ​បញ្ជាការ​នៃ​​ទីបញ្ជាការ​កណ្តាល​អាមេរិក​ គឺ​លោក ​ខេនណេតហ៍​ អ៊ីមខេន​ហ្ស៊ី​ បាន​អះអាង​កាល​ពី​ថ្ងៃ​ពុធ​ថា​ ​អាមេរិក​នឹង​ដក​កង​កម្លាំង​រាប់​ពាន់​នាក់​ ចេញ​ពី​ប្រទេស​អ៊ីរ៉ាក់ ​និង​អាហ្វហ្គានីស្ថាន​ នៅ​ត្រឹម​ខែ​វិច្ឆិកា ​ខាង​មុខ​នេះ​។​

អ្នក​សកម្ម​ខាង​នយោបាយ​បាន​រាយ​ការណ៍​ថា ​លោក ​ខេនណេតហ៍​ អ៊ីមខេនហ្ស៊ី​ នៅ​អំឡុង​ពេល​ប្រារព្ធ​ពិធី​ដោះស្រាយ​ពាក់ព័ន្ធ​​នឹង​ប្រតិបត្តិការ​ជាមួយ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អ៊ីរ៉ាក់​បាន​ថ្លែង​ថា​ វត្តមាន​កងកម្លាំង​អាមេរិក​ នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​នឹង​ត្រូវ​បាន​កាត់​បន្ថយ​រហូត​ដល់​ចំនួន ​៣ ០០០ ​នាក់​ នៅ​ត្រឹម​ដំណាច់​ខែ​កញ្ញា ​នេះ​។​

លោក​បាន​ថ្លែង​ថា​ ការ​កាត់​បន្ថយ​កង​កម្លាំង​អាមេរិក​ គឺ​ដោយសារ ​«កង​កម្លាំង​អ៊ីរ៉ាក់​មាន​ការ​រីក​ចម្រើន​យ៉ាង​ខ្លាំង​ក្លា​ ដែល​បាន​ធ្វើ​ឡើង​​ក្នុង​ការ​ពិភាក្សា​ និង​ការ​សម្របសម្រួល​ជាមួយ​រដ្ឋាភិបាល​អ៊ីរ៉ាក់​ និង​ក្រុម​ដៃ​គូ​ចម្រុះ​របស់​យើង​​នៅ​ក្នុង​ប្រទេស​​នេះ​»​។​

បច្ចុប្បន្ន​មាន​កងកម្លាំង​អាមេរិក​ជាង ​៥ ០០០ ​នាក់​ បាន​ដាក់​ពង្រាយ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​ ដើម្បី​គាំទ្រ​កង​កម្លាំង​អ៊ីរ៉ាក់​ នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិស្លាម ​(IS) ​នៅ​សេសសល់​ ជា​ពិសេស​សម្រាប់​ការ​បណ្តុះបណ្តាល ​និង​ការ​ផ្តល់​យោបល់​។​

លោក ​អ៊ីមខេនហ្ស៊ី​ បាន​បញ្ជាក់​ថា ​ទំហំ​កាត់​បន្ថយ​វត្តមាន​យោធា​អាមេរិក​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​ នឹង​នៅ​តែ​អាច​ផ្តល់​យោបល់ ​និង​ជួយ​ដល់​កងកម្លាំង​អ៊ីរ៉ាក់​នៅ​ក្នុង​ការ​កម្ទេច​ផ្តាច់​ពូជ​ ក្រុម​រដ្ឋ​អ៊ិស្លាម​នៅ​សេសសល់​នៅ​អ៊ីរ៉ាក់​។​

ឧត្តម​សេនីយ៍​អាមេរិក​កំពូល​នៅ​មជ្ឈិមបូព៌ា​បាន​ថ្លែង​ប្រាប់​នៅ​ក្នុង​ខិត្តប័ណ្ណ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន​កាល​ពី​ល្ងាច​ថ្ងៃ​ពុធ​ថា ​កងកម្លាំង​អាមេរិក​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ នឹង​ត្រូវ​បាន​កាត់​បន្ថយ​ប្រហែល ​៤ ៥០០ ​នាក់​ នៅ​ត្រឹម​ដើម​ខែ​វិច្ឆិកា ​ខាង​មុខ​នេះ​។​

មន្ទីរ​បញ្ចកោណ​បាន​ថ្លែង​កាល​ពី​ពាក់​កណ្តាល​ខែ​កក្កដា ​ថា ​អាមេរិក​បាន​រក្សា​កម្រិត​កងកម្លាំង​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ នៅ​ត្រឹម​ពាក់​កណ្តាល ​៨ ០០០ ​នាក់​ ដោយ​បាន​ជួប​ប្រជុំ ​អំពី​លក្ខខណ្ឌ​នៃ​កិច្ច​ព្រមព្រៀង​អាមេរិក ​និង​តាលីបង់​ បាន​ចុះ​ហត្ថលេខា​កាល​ពី​ចុង​ខែ​កុម្ភៈ​​។​

កិច្ច​ព្រមព្រៀង​ដែល​ពួក​គេ​បាន​ចុះ​ហត្ថលេខា​នោះ​ ក៏​បាន​អំពាវនាវ​ឲ្យ​ដក​​កងកម្លាំង​យោធា​របស់​អាមេរិក​ទាំង​ស្រុង​ ចេញ​ពី​ទឹក​ដី​នៃ​​ប្រទេស​អាហ្វហ្គានីស្ថាន​ នៅ​ត្រឹម​ខែ​ឧសភា​ ឆ្នាំ ២០២១​ ​ខាង​​មុខ​​នេះ​ជា​កំហិត​៕ Xinhua/SK

អត្ថបទគួរចាប់អារម្មណ៍

  • ស្ដង់ដា​គណនេយ្យ ជា​ធាតុ​ផ្សំ​ដ៏សំខាន់​មួយ​ក្នុង​ក្របខ័ណ្ឌ​គណនេយ្យ និង​ការរាយការណ៍​ហិរញ្ញវត្ថុ ព្រមទាំង​ជួយ​សម្រួល​ដល់​ក្រុមហ៊ុន​/​សហគ្រាស និង​ថ្នាក់ដឹកនាំ​របស់​ក្រុមហ៊ុន ដើម្បី​កំណត់​ឱ្យ​បាន​ច្បាស់លាស់​ពី​ស្តង់ដា​ដែល​ក្រុមហ៊ុន​បាន​ប្រើប្រាស់​សម្រាប់​ការរៀបចំ​របាយការណ៍​ហិរញ្ញវត្ថុ​។

  • ភ្នំពេញ: អស់​រយៈពេល​ជិត​ ១១ ​ខែ បន្ទាប់ពី​ការដាក់​លក់​ដំណាក់កាល​ទី​ ១ ​ប្រកប​ដោយ​ជោគជ័យ​កាលពី​ខែធ្នូ​ឆ្នាំមុន Forest Harmony ជា​ក្រុមហ៊ុន​វិនិយោគ​រួម​រវាង​វិនិយោគិន​ក្នុង​ស្រុក និង​វិនិយោគិន​ជនជាតិ​បារាំង​កាលពី​ថ្ងៃ​សៅរ៍ បាន​ប្រកាស​បើក​ដំណើរការ​គម្រោង​អភិវឌ្ឍន៍​ដំណាក់កាល​ទី​ ២ ​របស់ខ្លួន​មាន​ឈ្មោះ​ថា Golf Harmony រួមមាន ទីលាន​វាយ​កូនហ្គោល និង​គម្រោង​អគារ​ខុនដូ​។

  • ភ្នំពេញ៖ បន្ទាប់​ពី​​​ការ​​ប្រឡង​​ប្រណាំង​​​ថត​វីដេអូ ​​ដើម្បី​ផ្សព្វផ្សាយ​​ពី​សក្តានុពល​នៃ​តំបន់​សហគមន៍​​​​ទេសចរណ៍ និង​​​​​អេកូ​ទេសចរណ៍​ ​បាន​រៀបចំ​​ ២ រដូវកាល​មក​​ហើយ​​ ខណៈ​​ការ​ប្រឡង​ប្រណាំង​រដូវកាល​ទី​៣ ​​​ឆ្នាំ ​២០២០​ ក៏​បាន​មក​​ដល់​​​។

  • ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា​លោក​ ហង់ជួន ណារ៉ុន បានអនុញ្ញាត​ជា​​គោលការណ៍​ឱ្យ​គ្រឹះស្ថានសិក្សា​ឯកជន​ទាំងអស់​អាច​ដំណើរការឡើង​វិញ​នូវ​សេវា​រថយន្ត​ដឹក​សិស្ស សេវា​បណ្ណាល័យ សកម្មភាព​អប់រំ​កាយ និង​កីឡា និង​សេវា​អាហារដ្ឋាន ប៉ុន្តែ​ត្រូវអនុវត្ត​នូវ​គោលការណ៍​ប្រតិបត្តិ​ស្តងដា​ (SOP) ​ឱ្យ​ម៉ឺងម៉ាត់​។

  • តាកែវៈ មន្ត្រី​ការពារ​ទេសភាព​បឹង​ព្រែកល្ពៅ​ឱ្យ​ដឹងថា សម្បុក​សត្វ​ចង្កៀលខ្យង​ជាង​ ២ ០០០ ​សម្បុក​ បានបង្ហាញ​វត្តមាន​ជា​លើកដំបូង​ក្នុង​រយៈពេល​ជាង​ ១៥ ​ឆ្នាំ​ ដែល​នេះ​ជា​កំណត់ត្រា​ថ្មី​ដែល​ពុំ​ធ្លាប់មាន​នៅក្នុង​តំបន់​ការពារ​ទេសភាព​បឹង​ព្រែកល្ពៅ​ ស្ថិត​ក្នុងស្រុក​បុរីជលសា និង​ស្រុក​កោះអណ្តែត ខេត្តតាកែវ​។

  • ស្ទឹងត្រែង/ភ្នំពេញៈ គ្រឿងញៀន​ប្រភេទ​មេតំហ្វេតាមីន​ (ice) ​ចំនួន​ ៤១ ​គីឡូក្រាម​ត្រូវ​បាន​មន្ត្រី​អាវុធហត្ថ​ខេត្ត​ស្ទឹងត្រែង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​នាថ្ងៃទី​ ២៤ តុលា បន្ទាប់ពី​បង្ក្រាប​នៅ​ស្រុក​បុរី​ឣូរស្វាយសែនជ័យ​ពី​ថ្ងៃ​ទី​ ២៣ តុលា ខណៈ​ម្ចាស់​កំពុង​រត់គេច​ខ្លួន​។