
វ៉ាក់សាំង AstraZeneca។ រូបថត AFP
មន្ត្រីសុខាភិបាលជាន់ខ្ពស់អាមេរិកបានឱ្យដឹង កាលពីថ្ងៃសៅរ៍ថា សហរដ្ឋអាមេរិកបានឱ្យក្រុមហ៊ុន Johnson & Johnson (J&J) ទទួលខុសត្រូវលើរោងចក្រមួយ ដែលបានច្រឡំធាតុផ្សំផលិតវ៉ាក់សាំង បណ្ដាលឱ្យខូចគុណភាពវ៉ាក់សាំង ១៥ លានដូស ហើយបានបញ្ជាឱ្យក្រុមហ៊ុនផលិតវ៉ាក់សាំង AstraZeneca ប្ដូរទីតាំងរោងចក្រនោះផងដែរ។
ក្រុមហ៊ុន J&J បាននិយាយថា ខ្លួនកំពុងទទួលខុសត្រូវទាំងស្រុងចំពោះហេតុការណ៍នេះ ហើយសន្យាថា នឹងចែកចាយវ៉ាក់សាំងចំនួន ១០០ លានដូស ជូនដល់រដ្ឋាភិបាលអាមេរិកនៅចុងខែឧសភា៕