សេចក្តី​ថ្លែងការណ៍​អាមេរិក​ចេញ​កាលពី​ថ្ងៃ​ពុធ​បាន​ឱ្យ​ដឹងថា​សហរដ្ឋ​អាមេរិក​កំពុង​បញ្ជូន​ការផ្គត់ផ្គង់​សម្ភារ​តម្លៃ​ជាង ១០០ លាន​ដុល្លារ​ទៅ​កាន់​ប្រទេស​ឥណ្ឌា ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​រលក​ទី ២ នៃ​ជំងឺ​កូវីដ ១៩ នៅ​ប្រទេស​នេះ។

ប្រភព​ដដែល​បាន​បន្តថា ការផ្គត់ផ្គង់​នេះ​នឹង​ចាប់ផ្តើម​ទៅដល់​ប្រទេស​ឥណ្ឌា​នៅ​ថ្ងៃ​ព្រហស្បតិ៍ និង​បន្ត​ចូល​បន្ថែមទៀត​នៅ​សប្តាហ៍​ក្រោយ រួមមាន​ស៊ីឡាំង​អុកស៊ីហ្ស៊ែន​ចំនួន ១០០០ មាស​ប្រភេទ N95 ចំនួន ១៥ លាន និង​ឧបករណ៍​សម្រាប់​តេស្ត​ជាង ១ លាន​ឧបករណ៍​ទៀត។

សហរដ្ឋអាមេរិក​ក៏បាន​បញ្ជា​រោងចក្រ​ប្រទេស​ខ្លួន​ឱ្យ​ផលិត​ការផ្គត់ផ្គង់ AstraZeneca (AZN.L) ដល់​ប្រទេស​ឥណ្ឌា ដែល​ជួយ​ជំរុញ​ឱ្យ​ប្រទេស​នេះ​ផលិត​វ៉ាក់សាំង​ខ្លួនឯង​បាន ២០ លានដូស​ផងដែរ៕