រដ្ឋបាល​របស់​ប្រធានាធិបតី​អាមេរិក Joe Biden បាន​ផ្លាស់ទី​នាវា​ដឹក​យន្តហោះ​ចម្បាំង​ចេញពី​ឈូងសមុទ្រ​ដែលជា​សញ្ញាណ​នៃ​ការបន្ធូរបន្ថយ​ភាពតានតឹង​ជាមួយ​អ៊ីរ៉ង់​ដែល​បន្សល់​ពី​អាណត្តិ​មុន​។

អ្នកនាំពាក្យ​មន្ទីរ Pentagon លោក John Kirby បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា ក្រុម​កប៉ាល់ USS Nimitz បានធ្វើ​ដំណើរ​ចេញពី​បញ្ជាការដ្ឋាន​យោធា​សហរដ្ឋអាមេរិក​នៅ​មជ្ឈិមបូព៌ា​ទៅកាន់​ទីបញ្ជាការ​នា​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក​វិញ​៕