
បុរសម្នាក់ពាក់ម៉ាស់ និងរបាំងមុខការពារការឆ្លងជំងឺកូវីដ ១៩ ដើរឆ្លងកាត់ការិយាល័យក្រុមហ៊ុនវ៉ាក់សាំង Pfizer នៅក្នុងទីក្រុងញូវយ៉ក។ AFP
កាលពីថ្ងៃចន្ទ កន្លងទៅ រដ្ឋបាលស្បៀងអាហារនិងឱសថសហរដ្ឋអាមេរិក (FDA) បានកំណត់ប្រភេទអាយុប្រជាជន ដែលអាចទទួលយកវ៉ាក់សាំងកូវីដ ១៩ បាន មកនូវត្រឹម ១២ ឆ្នាំ ដោយគ្រោងនឹងចាប់ផ្ដើមចែកចាយចាប់ពីថ្ងៃព្រហស្បត្ត៍ សប្ដាហ៍នេះហើយ។
កាលពីសប្តាហ៍មុនប្រធានាធិបតីលោក Joe Biden បានឱ្យដឹងថា ខាងរដ្ឋបាលបានត្រៀមខ្លួន ដើម្បីផ្លាស់ប្តូរទីតាំងឱសថស្ថានប្រហែល ២០,០០០ កន្លែងនៅទូទាំងប្រទេស ត្រៀមចាក់វ៉ាក់សាំងកុមារទាំងនោះភ្លាមៗ ក្រោយ FDA អនុម័តរួច។
លោកបណ្ឌិត Peter Marks នាយកមជ្ឈមណ្ឌលស្រាវជ្រាវជីវសាស្រ្តរបស់ FDA បានឱ្យដឹងថា៖ «ការអនុវវត្តចែកចាយវ៉ាក់សាំងអាចនឹងធ្វើឡើងនៅថ្ងៃព្រហស្បត្តិ៍នេះ»។ ដោយឡែក សម្រាប់ចំនួនដូសនៃ វ៉ាក់សាំង Pfizer គឺមានចំនួនពីរ ដូចគ្នាទៅនឹង អ្វីដែលត្រូវបានផ្តល់ឱ្យមនុស្សពេញវ័យ ដោយចន្លោះរយៈពេលសម្រាប់ចាក់គឺ ៣ សប្តាហ៍ដាច់ដោយឡែកគ្នា។
គួររម្លឹកផងដែរថាកាលខែធ្នូ កន្លងទៅ វ៉ាក់សាំង Pfizer-BioNTech ត្រូវបានអនុញ្ញាតឱ្យប្រើសម្រាប់មនុស្ស ដែលមានអាយុចាប់ពី ១៦ ឆ្នាំឡើងទៅ។ ដោយនៅចុងខែមីនានេះ ក្រុមហ៊ុន Pfizer បានបង្ហាញពីទិន្នន័យការសាកល្បងព្យាបាលដំណាក់កាលទី៣ ដោយបង្ហាញពីនៃវ៉ាក់សាំង ដែលមានប្រសិទ្ធភាពដល់ ១០០ ភាគរយ ក្នុងការបង្ការការចម្លងជំងឺដល់កុមារដែលមានអាយុពី ១២ ទៅ ១៥ ឆ្នាំ៕