The Phnom Penh Post Search

Search form

អាមេរិក​ នាំមុខ​ក្នុង​ទីផ្សារ​អាវុធ​ពិភពលោក ​លេខមួយ​ខាងលក់

Content image - Phnom Penh Post
រថក្រោះ និង​សព្វាវុធ​ទំនើ​បរបស់​រុស្ស៊ី ក្នុង​ពិព័រណ៍កង​ទ័ព។ Sputnik

អាមេរិក​ នាំមុខ​ក្នុង​ទីផ្សារ​អាវុធ​ពិភពលោក ​លេខមួយ​ខាងលក់

ក្រុងវ៉ាស៊ីនតោនៈ យោងតាម​ការសិក្សា​ថ្មីមួយ​របស់​សភា brief បានឲ្យ​ដឹងថា អាមេរិក បាន​នាំមុខ​ប្រទេស​បារាំង និង​រុស្ស៊ី ក្នុងការ​លក់អាវុធ ជាមួយ​នឹង​ទឹកប្រាក់ ៤០ ពាន់​លានដុល្លារ ក្នុងឆ្នាំ ២០១៥ គឺតម្លៃ​ប្រមាណ​ជា​ពាក់កណ្ដាល​នៃអាវុធ​ទាំងអស់​ដែល​បាន​លក់ក្នុង​ឆ្នាំមុន។ បារាំង​ឈរក្នុង​លំដាប់​ទីពីរ​នៃប្រទេស​លក់​អាវុធ ជាមួយ​តម្លៃ ១៥ ពាន់លានដុល្លារ គឺ​តិចជាង​អាមេរិក​ដ៏ច្រើន ខណៈ​រុស្ស៊ី​ស្ថិតក្នុង​លំដាប់​ទីបី ជាមួយ​តម្លៃ​ទឹកប្រាក់ ១១,១ ពាន់​លានដុល្លារ​អាមេរិក។

ការសិក្សា​នោះ បាន​និយាយថា បណ្តា​ប្រទេស​កំពុងអភិវឌ្ឍន៍ នៅ តែបន្ត​ជាប់​ចំណាត់ថ្នាក់​ជាអ្នកជាវ​អាវុធ​កំពូល ដែល​នាំមុខ​ដោយ ប្រទេស​កាតា ជាមួយ​ការជាវ​អាវុធ​តម្លៃ​ជាង ១៧ ពាន់លាន​ដុល្លារ តាម​ពីក្រោយ​ដោយ​អេហ្ស៊ីប ជាមួយ​នឹង​ទឹកប្រាក់ ១២ ពាន់​លានដុល្លារ ហើយ​អារ៉ាប៊ីសាអ៊ូឌីត ដែល​កំពុង​នាំមុខ​ក្នុង​ជម្លោះយេម៉ែន ចំណាយ​ប្រាក់ ៨ ពាន់លានដុល្លារ ជាវ​អាវុធ​ក្នុង​ឆ្នាំមុន។

ការលក់​អាវុធ​ពិភពលោក ដែល បាន​ធ្លាក់ពី ៨៩ ពាន់​លាន​ដុល្លារ​ក្នុងឆ្នាំ ២០១៤ មកនៅ ៨០ ពាន់​លាន​ដុល្លារ​ក្នុងឆ្នាំ ២០១៥ ប្រហែល​ជាមកពី​តម្លៃ​ប្រេង​ចុះថ្លៃ ដោយ​កម្រិត​ព្រំដែន នៃចំនួន​ទឹកប្រាក់ ដែល​រដ្ឋខ្លះ​ធ្លាប់បាន​ចំណាយ​សម្រាប់​ការជាវ​អាវុធ។ ទោះជា​យ៉ាងនេះ​ក្តី កាតា បាន​ចំណាយ​ប្រមាណ ១៧ ពាន់លាន​ដុល្លារ។

Content image - Phnom Penh Post
សមាជិក​ទាហាន​អាមេរិក និង​ប្រព័ន្ធ​មីស៊ីល PAC-3 ក្នុងពេល​ហ្វឹកហ្វឺន នៅ​បន្ទាយ​រដ្ឋផ្លរីដា។ US army

តាម brief ឲ្យ​ដឹងថា ការបញ្ជា​ទិញថ្មីៗ​ពី​អារ៉ាប៊ីសាអ៊ូឌីត អ៊ីរ៉ាក់ និង​កូរ៉េខាងត្បូង​គឺស្មើ​នឹង​ចំនួន​ដ៏ធំ​នៃ​ការលក់​អាវុធ​របស់​សហរដ្ឋអាមេរិក។ ទំនាក់ទំនង​យូរអង្វែង ជាមួយ​បណ្តា​ប្រទេស​ជាវខាង​យោធា​នៅ ជុំវិញ​ពិភពលោក បាន​ជួយឲ្យ​អាមេរិក​ទទួលបាន​ការបញ្ជា​ទិញជាច្រើន​ពី​បណ្តា​ប្រជាជាតិ ដែលបាន​ប្រើ​ប្រព័ន្ធ​សព្វាវុធ​អាមេរិក​ក្នុង​រយៈពេល​កន្លងមក​នេះ។

អ្នកនិពន្ធ​របាយការណ៍​នេះ អ្នកស្រី Catherine Theohary បាន​និយាយថា «លើស​ពីនោះ វាមាន​សារៈសំខាន់​ដើម្បី​សង្កត់ធ្ងន់» ថា កិច្ចព្រមព្រៀង​អាវុធ​ជាច្រើន មាន​ទំហំ​ធំមួយ​ដែល​ក្នុងនោះ​មាន​គ្រឿងបន្លាស់ គ្រាប់រំសេវ ការបណ្តុះ​បណ្តាល និង​សេវាកម្ម​គាំទ្រ​ដែល «អាចមាន​ការចំណាយ​ធំដុំ ទាក់ទង​ជាមួយ​អាវុធ។

អាមេរិក បាន​លក់​ប្រព័ន្ធ​មីស៊ីល Patriot PAC-3 ជាច្រើន​ទៅឲ្យ​អារ៉ាប៊ីសាអ៊ូឌីត។ ក្នុងពេល​ជាមួយគ្នានេះ កាតា ក៏បាន​ស្នើទិញ​ប្រព័ន្ធ PAC-3 ជាច្រើន, មីស៊ីល Javelin និង​ឧទ្ធម្ភាគចក្រ Apache ពី​អាមេរិក​ផងដែរ។

រីឯរុស្ស៊ី​វិញ កិច្ចព្រម​ព្រៀងធំៗ​របស់​ពួកគេ​ជាមួយ ចិន ឥណ្ឌា ម៉ាឡេស៊ី វៀតណាម មីយ៉ាន់ម៉ា និង​ឥណ្ឌូនេស៊ី បាន​លើកស្ទួយ​ជំនួញ​អាវុធ​របស់ខ្លួន។

របាយការណ៍​នោះ បានកត់​សំគាល់ថា មីស៊ីល​និង​យន្តហោះ​មានការ​ទាក់ទាញ​ជាពិសេស​ពី​អតិថិជន​របស់​រុស្ស៊ី ប៉ុន្តែ​ខ្វះ​ការទាក់ទាញ​លើផ្នែក «ប្រព័ន្ធ​កងទ័ព​ជើងទឹក»។

លោកស្រី Theohary ក៏ បាន​សរសេ​ថា អាមេរិក​ក៏ជាប់​លំដាប់ ទីមួយ ក្នុងការ​ចែកចាយ​អាវុធ​អន្តរជាតិ​ចំនួន ៨ ឆ្នាំ​ជាប់គ្នា​ហើយ ក្នុង​ទឹកប្រាក់ ១៦,៩ ពាន់លាន​ដុល្លារ គឺ ៣៦,២ ភាគរយ​នៃ​តម្លៃ​ទីផ្សារ​ពិភពលោក។ រុស្ស៊ី​ជាប់​លេខ ពីរ ៨ ឆ្នាំ​ជាប់​គ្នាដែរ ជាមួយ​ទឹកប្រាក់ ៧.២ ពាន់ដុល្លារ។ បារាំង ឈរ​នោះ​លំដាប់​ទីពីរ៕

អត្ថបទគួរចាប់អារម្មណ៍

  • គម្រោង​ធំៗ​ជាច្រើន​អាច​នឹង​លេច​ឡើង​នៅ​តាម​មាត់ទន្លេ

    ក្រុមហ៊ុន​អភិវឌ្ឍន៍​ដ៏ធំ​មួយ​របស់​ចិន​មាន​ប្លង់​រចនា​ក្នុង​ការ​អភិវឌ្ឍ​នៅ​តាម​បណ្តោយ​ឆ្នេរ​ទន្លេ​ដែល​គម្រោង​នោះ​រួម​មាន​ខុនដូ​ប្រណីត អគារ​ការិយាល័យ ខណៈ​បច្ចុប្បន្ន​ទីតាំង​នោះ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​កំពង់ផែ​ស្វយ័ត​រាជធានី​ភ្នំពេញ​។

  • ស្ថាបត្យកម្ម និង​វិចិត្រសិល្បៈ គឺ​មិន​អាច​ញែក​ដាច់​ពី​គ្នា​បាន​ឡើយ

    នៅក្នុង​បន្ទប់​សិក្សា​ក្នុង​ផ្ទះ​ធំ​មួយ​នៅ​តាម​មាត់ទន្លេ​ក្នុង​រាជធានី​ភ្នំពេញ លោក ថាង សុធា វ័យ​ ៣៥ ​ឆ្នាំ​កំពុង​ពិនិត្យ​មើល​ប្លង់​រចនា 3D របស់​បន្ទប់​គេង​នៃ​អាផាតមិន​មួយ​ដែល​ជា​ផ្នែក​នៃ​គម្រោង​កែលម្អ​ចុងក្រោយ​បំផុត​ដែល​លោក​បាន​ចូលរួម​ធ្វើ​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន នៅ​លើ MacBook ដើម្បី​បំផុស​គំនិត​សម្រាប់​ការងារ​នាពេល​អនាគត​។

  • ត្រី​ចិញ្ចឹម​ប្រមាណ​ ១២ ​តោន​ងាប់​ដោយ​កម្ដៅ​ពេល​ទឹក​ស្រក

    កំពង់ឆ្នាំងៈ យ៉ាង​ហោចណាស់​ត្រី​ចិញ្ចឹម​តាម​ដង​ទន្លេ​ស្ថិត​ក្នុង​សង្កាត់​ខ្សាម និង​ផ្សារឆ្នាំង ខេត្ត​កំពង់ឆ្នាំង​ប្រមាណ​ជា​ ១២ ​ពាន់​គីឡួ​បាន​ងាប់​ក្នុង​រយៈពេល​ ៣ ​ថ្ងៃ ព្រោះ​តែ​ទឹក​បាន​ស្រក​ចុះ​ជា​គំហុក និង​ក្ដៅ​ខ្លាំង​។ នេះ​បើ​យោង​តាម​ការរៀបរាប់​របស់​ប្រជានេសាទ​ក្នុង​តំបន់​នោះ​ដែល​មាន​ប្រមាណ​ជា​ ៧០ ​គ្រួសារ​។

  • ព្រះរាជអាជ្ញា​ភ្ជាប់​រឿង​ហិង្សា​នៅ​ស្ពាន​នាគ​ជា​ចលនា​បដិវត្តន៍​ពណ៌

    ភ្នំពេញៈ សាលាឧទ្ធរណ៍​នៅ​ព្រឹក​ថ្ងៃ​ពុធ​ម្សិលមិញ​បាន​បញ្ចប់​សវនការ​ជំនុំជម្រះ​សំណុំ​រឿង​ហិង្សា​នៅ​ស្ពាន​នាគ​កាលពី​ខែ​កក្កដា ឆ្នាំ ២០១៤ ដោយ​ព្រះរាជអាជ្ញា និង​មេធាវី​ការពារ​ដើមបណ្ដឹង​សម្រេច​ភា្ជប់​ករណី​ហិង្សា​នោះ​ទៅ​នឹង​បដិវត្តន៍​ពណ៌ បន្ទាប់ពី​សវនការ​រយៈពេល​ ៣ ​ថ្ងៃ​ជាប់ៗ​គ្នា​។ ទោះ​ជា​យ៉ាងណា​ក៏ដោយ​ភាគី​ជនរងគ្រោះ​ថា​គ្មាន​អំពើ​កុបកម្ម​កើតឡើង​ទេ​ និង​ស្នើ​ដល់​តុលាការ​ឲ្យ​ដោះលែង​ពួកគេ​។