ក្រុម​មន្ត្រី​បាន​និយាយ​ថា ​ប្រធានាធិបតី​កូរ៉េខាងត្បូង ​និង​សហរដ្ឋអាមេរិក ​បាន​ឯកភាព​គ្នា​សហការ​គ្នា​ធ្វើ​ការ​លើ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​មួយ ​ដើម្បី​រំសាយ​អាវុធ​នុយក្លេអ៊ែរ​នៅ​កូរ៉េខាងជើង។

លោក Joe Biden បាន​និយាយ​ថា វា​សំខាន់​ណាស់​សម្រាប់​ទីក្រុង​វ៉ាស៊ីនតោន ​និង​សេអ៊ូល ឈរ​លើ​គោល​ជំហរ​ដូច​គ្នា​ហើយ​រដ្ឋាភិបាល​របស់​លោក​នឹង​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​កូរ៉េខាងត្បូង ​ដើម្បី​សម្រេច​បាន​នូវ​គោល​បំណង​រួមគ្នា​នេះ។

អ្នក​នាំពាក្យ​របស់ លោក Moon Jae-in គឺ​លោក Kang Min-seok បាន​និយាយ​ថា ​មេ​ដឹកនាំ​ទាំង ២ បាន​ឯកភាព​លើ​ភាព​ចាំបាច់​ក្នុង​ការ​រៀបចំ​ផែនការ «យុទ្ធសាស្ត្រ​ដ៏​ទូលំទូលាយ​មួយ​ស្តីពី​ប្រទេស​កូរ៉េខាងជើង ​ប្រសិន​បើ​អាច​ធ្វើ​ទៅ​បាន»៕