The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - អាមេរិក​ និង​តួក​គី​ ចាប់​ផ្តើម​ធ្វើ​ការ​ដើម្បី​បង្កើត​តំបន់​សុវត្ថិភាព​​នៅ​ស៊ី​រី​

អាមេរិក​ និង​តួក​គី​ ចាប់​ផ្តើម​ធ្វើ​ការ​ដើម្បី​បង្កើត​តំបន់​សុវត្ថិភាព​​នៅ​ស៊ី​រី​

Content image - Phnom Penh Post
ក្រុម​ប្រជាជនឃើដ​ស៊ីរី​​ បង្ហាញ​កាយវិកា​រ​ជ័យ​ជម្នះ​​ និង​ស្រែក​បន្ទ​រពាក្យស្លោក​នៅក្នុង​ការតវ៉ាប្រឆាំង​តួកគី។​ AFP

អាមេរិក​ និង​តួក​គី​ ចាប់​ផ្តើម​ធ្វើ​ការ​ដើម្បី​បង្កើត​តំបន់​សុវត្ថិភាព​​នៅ​ស៊ី​រី​

ក្រុងអ៊ីស្តង់ប៊ុលៈ​ គណៈ​ប្រតិភូ​របស់​អាមេរិក​មួយ​ក្រុម​ ​បាន​ទៅ​ដល់​ប្រទេស ​តួកគី ​កាល​ពី​ថ្ងៃ​ចន្ទ​ ដើម្បី​ចាប់​ផ្តើម​ធ្វើ​ការ​ជា​មួយ​ក្រុង​អង់​ការ៉ា​អំពី​ការ​បង្កើត​តំបន់សុវត្ថិ​ភាព​មួយ​នៅ​ស៊ី​រី​ភាគ​ខាង​ជើង​ ស្ថិត​នៅ​ក្រោម​ផែន​ការ​មួយ ​បាន​បដិ​សេធ​យ៉ាង​ដាច់​ហង្ការ​ដោយ​ក្រុង​ដាម៉ាស។​

​មន្ត្រី​តួកគី​ និង​អាមេរិក ​បាន​រៀបចំ​ឲ្យ​មាន​កិច្ច​ព្រម​ព្រៀង​មួយ​កាល​ពី​សប្តាហ៍​មុន​ ដើម្បី​បង្កើត​តំបន់​សុវត្ថិ​ភាព​មិន​ឲ្យ​មាន​ភាព​តាន​តឹង​រវាង​តួកគី​ និង​កង​កម្លាំង​ឃើដ​គាំទ្រ​ដោយ​អាមេរិក នៅ​ក្នុង​ប្រទេស​ស៊ី​រី​ហែក​ហួរ​ទៅ​ដោយ​សង្គ្រាម​។​

​ប៉ុន្តែ​ក្រុង​ដាម៉ាស​ បាន​ចោទ​ប្រកាន់​ក្រុង​អង់​ការ៉ា​ និង​ក្រុង​វ៉ាស៊ីន​តោន​ពី​បទ​បំពាន​អធិប​តេយ្យ​ភាព​របស់​ខ្លួន​ ជា​មួយ​គម្រោង​ «​វាតទី​និយម​»​ និង​ «​ឈ្លាន​ពាន​និយម​»​។​

​ក្រសួង​ការ​ពារ​ជាតិ​តួក​គី​បាន​ថ្លែង​ថា​ ក្រុម​មន្ត្រី​អាមេរិក ​៦​ នាក់​ បាន​មក​ដល់​ទី​ក្រុង ​Sanliurfa ​ភាគ​អាគ្នេយ៍ កាល​ពី​ថ្ងៃ​ចន្ទ​ ដើម្បី​ចាប់​ផ្តើម​បង្កើត​មជ្ឈ​មណ្ឌល​ប្រតិបត្តិការ​រួម​មួយ​ ដែល​ត្រូវ​បើក​សម្ពោធ​ «​នៅ​ក្នុង​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​»​៕ ​SK

អត្ថបទគួរចាប់អារម្មណ៍

  • ជនជាតិ​ភាគតិច និង​សង្គម​ស៊ីវិល​ប្ដឹង​ជំទប់​ឃុំ និង​អភិបាលរង​ខេត្ត ​រឿង​ចេញ​បណ្ណ​សម្គាល់​ដី​ជាន់​លើ​ដី​ព្រៃ

    មណ្ឌលគិរី: ពលរដ្ឋ​សហគមន៍​ជនជាតិ​ដើម​ភាគតិច និង​សង្គម​ស៊ីវិល​ចំនួន ៦ ​នាក់​ បាន​ដាក់​ពាក្យបណ្ដឹង​ចំនួន ២ ​ដាច់​ ដោយឡែក​ពី​គ្នា​ប្ដឹង​មនុស្ស ៤ ​នាក់ ​ទៅ​តុលាការខេត្ត​ក្នុង​នោះ​មាន​ជំទប់​ទី​ ១ ​ឃុំ​ប៊ូស្រា​ម្នាក់ និង​អភិបាលរង​ខេត្តមណ្ឌលគិរី​ម្នាក់​ដោយ​ចោទ​ពាក់ព័ន្ធ​ការចេញ​បណ្ណ​សម្គាល់​ម្ចាស់​ដីធ្លី​ជាន់​លើដី​គម្រប​ព្រៃឈើ និង​បទ​ចោទ​ពាក់ព័ន្ធ​លួច​គាស់​យក​ថ្ម​ធម្មជាតិ​

  • កាណាដា​ពិន័យ VW ១៥០ ​លាន​ដុល្លារ

    ក្រុងតូរ៉ុនតូៈ តុលាការ​ក្នុង​ទីក្រុង​តូរ៉ុនតូ​កាលពី​ថ្ងៃ​ពុធ​បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន Volkswagen (VW) បង់ប្រាក់​ពិន័យ ១៩៦,៥ លាន​ដុល្លារ​កាណាដា (១៥០ ​លាន​ដុល្លារ​អាមេរិក​) បន្ទាប់ពី​ក្រុមហ៊ុន​ផលិត​រថយន្ត​មួយ​នេះ​បាន​សារភាព​កំហុស​ចំពោះ​ការរំលោភច្បាប់​បរិស្ថាន​ក្នុង​រឿងអាស្រូវ​បោក​បន្លំ​ការបញ្ចេញ​កាបូន​។

  • សហជីព​បារាំង​​ព្យាយាម​បន្ត​ការ​តវ៉ា​ប្រឆាំង​ការ​កែ​ទម្រង់​ប្រាក់​សោធននិវត្តន៍​​ ដើម្បី​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​​

    ក្រុង​ប៉ារីស៖ ក្រុម​សហជីព​បារាំង​កាល​ពី​ថ្ងៃ​ពុធ​ បាន​បន្ត​ធ្វើ​​កូដកម្ម​ជា​ច្រើន​ ដោយ​​មាន​​បំណង​បង្កើន​សម្ពាធ​​​​ទៅ​លើ​រដ្ឋាភិបាល​មុន​នឹង​រដ្ឋាភិបាល​នេះ​ ធ្វើ​ការ​បង្ហាញ​ការ​កែ​ទម្រង់​ប្រាក់​សោធននិវត្តន៍​ចុង​ក្រោយ ​ដែល​បាន​​​ជំរុញ​ឲ្យ​មាន​ការ​តវ៉ា​ពី​បញ្ហា​ការងារ​ធំ​បំផុត​នៅ​បារាំង​ជា​ច្រើន​ទសវត្សរ៍​នោះ​​។ ​

  • លាភ ​រដ្ឋា ​និង ​ផាន់ ​គ្រាន់ ​ប៉ះ​ថៃ​ចំណូល​ថ្មី​

    ភ្នំពេញ៖ ​អ្នក​លេង​កណ្តាប់​ដៃ​របស់​កម្ពុជា​ចំនួន ​២ ​នាក់ គឺ ​លាភ ​រដ្ឋា និង​ ផាន់ ​គ្រាន់​ ​នឹង​​ត្រូវ​បង្ហាញ​ខ្លួន​រួមគ្នា នៅ​​លើ​សង្វៀន​ SEATV នា​រសៀល​ថ្ងៃ​សៅរ៍​ស្អែក​នេះ ​ដោយ​ពួក​គេ​ត្រូវ​ជួប​ជាមួយ​​កីឡាករ​ថៃ​​ចំណូល​ថ្មី​ មិន​ធ្លាប់​មក​ប្រកួត​ក្នុង​សង្វៀន​នៅ​​ប្រទេស ​កម្ពុជា ​នោះ​ទេ​​។