The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - អាមេរិក និង​​សម្ព័ន្ធមិត្ត​ឈូង​​សមុទ្រ​ចំនួន ​៦ ​ដាក់​ទណ្ឌកម្ម​​​បណ្តាញ​​ហេបូឡាហ៍-អ៊ីរ៉ង់​

អាមេរិក និង​​សម្ព័ន្ធមិត្ត​ឈូង​​សមុទ្រ​ចំនួន ​៦ ​ដាក់​ទណ្ឌកម្ម​​​បណ្តាញ​​ហេបូឡាហ៍-អ៊ីរ៉ង់​

Content image - Phnom Penh Post
មេដឹកនាំជាន់ខ្ពស់អុីរ៉ង់​លោក Ali Khmenei (កណ្តាល) អម​ដោយ​មន្ត្រីយោ​ធា​។ AFP

អាមេរិក និង​​សម្ព័ន្ធមិត្ត​ឈូង​​សមុទ្រ​ចំនួន ​៦ ​ដាក់​ទណ្ឌកម្ម​​​បណ្តាញ​​ហេបូឡាហ៍-អ៊ីរ៉ង់​

ក្រុង​វ៉ាស៊ីនតោន៖​ អាមេរិក និង​សម្ព័ន្ធ​មិត្ត​ឈូង​សមុទ្រ​ចំនួន ៦ ​កាល​ពី​ថ្ងៃ​ពុធ​បាន​ប្រកាស​ដាក់​ទណ្ឌកម្ម​ទៅ​លើ​ស្ថាប័ន ​២៥​ ដែល​មាន​ទំនាក់ទំនង​ជាមួយ​កង​ការពារ​បដិវត្តន៍​អ៊ីរ៉ង់ និង​ក្រុម​ហេបូឡាហ៍​នៅ​​លីបង់ ជា​វិធានការ​មួយ​​ដើម្បី​រឹត​បន្តឹង​ការ​គ្រប់គ្រង​ទៅ​លើ​ហិរញ្ញវត្ថុ​របស់​ក្រុម​ទាំង ​២ ​នេះ​។ ​

ទណ្ឌកម្ម​ទាំង​នោះ ​ត្រូវ​បាន​កំណត់​ដោយ​មជ្ឈមណ្ឌល​គោលដៅ​ហិរញ្ញវត្ថុ​ភេរវកម្ម​មាន​មូលដ្ឋាន​នៅ​​ក្រុង​រីយ៉ាដ​ជា​ក្រុម​មួយ​មាន​អាយុ ​ ២​ឆ្នាំ ​ដែល​រួម​មាន​ប្រទេស ​អារ៉ាប៊ី​ សា​អ៊ូ​ឌីត ​បារ៉ែន ​គូវ៉េត​ អូម៉ង់ ​កាតា​​ និង​​អារ៉ាប់​រួម ​ជា​ការ​បន្ថែម​ទៅ​លើ​អាមេរិក។ ​

ពួក​គេ​បាន​ដាក់​គោលដៅ​លើ​បណ្តា​ក្រុមហ៊ុន​ដែល​ទ្រទ្រង់​កងកម្លាំង​តស៊ូ​បាស៊ីហ្ស ​(Basij) ជា​ក្រុម​ជំនួយ​មួយ​របស់​កង​បដិវត្តន៍​ ដែល​រតនាគារ​និយាយ​ថា ​ត្រូវ​បាន​គេ​ប្រើប្រាស់​ដើម្បី​គាប​សង្កត់​ការ​ប្រឆាំង​នៅ​ក្នុង​ស្រុក​ជាមួយ​ការ​បង្ហាញ​អំពើ​ហិង្សា​យ៉ាង​ឃោរឃៅ​ និង​​ការ​ឧបត្ថម្ភ​មូលនិធិ​ដល់​យុទ្ធជន​ឲ្យ​បង្ក​ជម្លោះ​នៅ​ក្នុង​តំបន់​។

នៅ​ក្នុង​ក្រុមហ៊ុន​ទាំង ​២៥ ​នោះ ​មាន​ធនាគារ​ Mellat ​របស់​អ៊ីរ៉ង់ ​ក្រុមហ៊ុន រ៉ែ ​ក្រុមហ៊ុន​ផលិត​ និង​វិនិយោគ ​ដែល​តាម​ការ​ចោទ​ប្រកាន់​គាំទ្រ​ដល់​កងកម្លាំង​តស៊ូ​បាស៊ីហ្ស​​​។ ​

រតនាគារ​បាន​និយាយ​ថា​ ៤ ​នាក់ ​ក្នុង​ចំណោម​អ្នក​ដែល​មាន​ក្នុង​បញ្ជី​ឈ្មោះ ​គឺ​ជា​បុគ្គល​ដែល​គ្រប់គ្រង​កិច្ច​ប្រតិបត្តិ​​ការ​​របស់​ក្រុម​ហេបូឡាហ៍​នៅ​ក្នុង​ប្រទេស ​អ៊ីរ៉ាក់​។

ក្រុមហ៊ុន​ទាំង ​២៥ ​នេះ ​​ធ្លាប់​មាន​ឈ្មោះ​នៅ​ក្នុង​ទណ្ឌកម្ម​របស់​រតនាគារ​អាមេរិក​ ដែល​ត្រូវ​បាន​ប្រកាស​នៅ​ក្នុង​ឆ្នាំ ​២០១៨​។

លោក​រដ្ឋមន្ត្រី​រតនាគារ​អាមេរិក​ Steven​ Mnuchin ​បាន​ថ្លែង​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា ​ការ​រំខាន​ដល់​បណ្តាញ​ហិរញ្ញវត្ថុ​របស់ ​TFTC ​ត្រូវ​បាន​ធ្វើ​​ដោយ​របប​អ៊ីរ៉ង់​ ដើម្បី​ផ្តល់​មូលនិធិ​ដល់​ភេរវករ​៕ AFP/PSA

អត្ថបទគួរចាប់អារម្មណ៍