The Phnom Penh Post Search

Search form

អាមេរិក និង ​ចិន​ច្រាស់ច្រាល់ ខណៈ​ពូទីន​ស្វះ​ស្វែងរក​​ កិច្ច​ព្រម​ព្រៀង​ទិញ​លក់​អាវុធ​ជាមួយ​ឥណ្ឌា

Content image - Phnom Penh Post
ប្រព័​ន្ធ​ការ​ពារ​​​ដែ​ន​អាកាស​ជំនា​ន់​ថ្មី​​របស់រុស្ស៊ី S-400 Trimf ចូលរួម​សមយុទ្ធ​យោ​ធាប្រឆាំងយន្តហោះចម្បាំង​នៅក្រៅក្រុង​ម៉ូស្គូ​​។ AFP

អាមេរិក និង ​ចិន​ច្រាស់ច្រាល់ ខណៈ​ពូទីន​ស្វះ​ស្វែងរក​​ កិច្ច​ព្រម​ព្រៀង​ទិញ​លក់​អាវុធ​ជាមួយ​ឥណ្ឌា

ក្រុង​ញូវដែលីៈ ប្រ​ធានាធិបតី​រុស្ស៊ី​លោក​វ្ល៉ា​ឌី​មៀរ ពូ​ទីន​បានធ្វើ​ដំណើរ​ទៅ​ប្រទេស​ឥណ្ឌា​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ដោយ​សម្លឹង​មើល និង​បង្កើត​កិច្ច​ព្រម​ព្រៀង​ទិញ​លក់​អាវុធ​មាន​តម្លៃ​ទឹក​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​ជាមួយ​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​ណារិន ដ្រា ម៉ូឌី​ដែល​ទំនងជា​ធ្វើ​ឲ្យ​អាមេរិក ចិន និង​ប៉ាគីស្ថាន​ខឹង​សម្បា​យ៉ាង​ខ្លាំង។

វិមាន​ក្រឹម​ឡាំង បាន​ឲ្យ​ដឹង​នៅមុន​ទស្សនកិច្ច ២ ថ្ងៃ​របស់​លោកពូ​ទីន និង​ក្រុម​រដ្ឋមន្ត្រី​រុស្ស៊ី​ថា កិច្ចការ​ពិសេស គឺ​ការ​ចុះ​ហត្ថលេខា​កិច្ច​ព្រម​ព្រៀង​ទិញ​លក់​ប្រព័ន្ធ​ការពារ​ផ្លូវ​អាកាស S-400 ទោះបី​ជា​ប្រឈម​នឹង​ទណ្ឌកម្ម​របស់​អាមេរិក ប្រឆាំង​នឹង​ប្រទេស​នានា​ដែល​ទិញ​ប្រព័ន្ធ​ការពារ​ផ្លូវ​អាកាស​របស់​រុស្ស៊ី​នោះ។

នៅមុន​ពេល​លោកពូ​ទីន​មកដល់​នៅ​ថ្ងៃ​ព្រហស្បតិ៍ អាមេរិក​បាន​រារាំង​កិច្ចប្រឹងប្រែង​របស់​ឥណ្ឌា ដើម្បី​ទទួល​បាន​ការ​លើក​លែង និង​ចៀស​ផុត​ពី​ទណ្ឌកម្ម​នៅ​ក្រោម​ច្បាប់​បញ្ញត្តិ​ដែល​គេ​ហៅថា ការ​ប្រឆាំង​សត្រូវ​របស់​អាមេរិក​តា​មរយៈ​ច្បាប់​ទណ្ឌកម្ម (CAATSA)។

អ្នកនាំពាក្យ​ក្រសួង​ការ​បរទេស​អាមេរិក ត្រូវបាន​ដកស្រង់​សម្តី​ដោយ​ថ្លែង​តាមរយៈ​ទីភ្នាក់ងារ​ព័ត៌មាន PTI របស់​ប្រទេស​ឥណ្ឌាថា ការ​កែ​លម្អ​ប្រព័ន្ធ​ប្រដាប់​អាវុធ​នៅ​ក្នុង​នោះ​មាន​ប្រព័ន្ធ​ការពារ​មីស៊ីល​និង​ការពារ​ដែន​អាកាស នឹង​មាន​ការ​ផ្តោត​ពិសេស​ទៅ​លើ CAATSA។

កាលពី​ខែ​មុន​ក្រុង​វ៉ា​ស៊ីនតោន​បានដាក់​ទណ្ឌកម្ម​ហិរញ្ញវត្ថុ​ទៅលើ​យោធា​ចិន​ចំពោះ​ការ​ទិញ​យន្ត​ហោះ​ចម្បាំង Sukhoi Su-35 ជា​ច្រើន​គ្រឿង​និង​ប្រព័ន្ធ​ការពារ​មីស៊ីល។

ទោះបីជា​យ៉ាងណាក៏ដោយ ក៏​អាមេរិក​កំពុងស្ថិត​ក្នុង​ទីតាំង​ដ៏​លំបាក នៅពេល​ខ្លួន​ទៅ​ឥណ្ឌា។ ខ្លួន (អាមេរិក) ចង់​បង្កើន​ទំនាក់​ទំនង​ជាមួយ​ក្រុង​ញូវដែលី ដើម្បី​ប្រឆាំង​នឹង​ឥទ្ធិពល​របស់​ចិន ដែល​កំពុង​មាន​ការ​កើន​ឡើង៕

អត្ថបទគួរចាប់អារម្មណ៍