The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - អារ៉ាប៊ីសាអ៊ូឌីត អារ៉ាប់រួម ​រិះគន់ ​កាតា ​ជុំវិញ​ការ​ទាត់​ចោល​លទ្ធផល​ជំនួប​នៅ​ក្រុង​មិកកា

អារ៉ាប៊ីសាអ៊ូឌីត អារ៉ាប់រួម ​រិះគន់ ​កាតា ​ជុំវិញ​ការ​ទាត់​ចោល​លទ្ធផល​ជំនួប​នៅ​ក្រុង​មិកកា

Content image - Phnom Penh Post
ក្រុម​មេ​ដឹកនាំ​នៃ​ប្រទេស​ឈូង​សមុទ្រ​នៅ​ក្នុង​អំឡុង​ជំនួប​នៅ​ក្រុមប្រឹក្សា​កិច្ច​សហប្រតិបត្តិការ​ឈូង​សមុទ្រ​​។ AFP

អារ៉ាប៊ីសាអ៊ូឌីត អារ៉ាប់រួម ​រិះគន់ ​កាតា ​ជុំវិញ​ការ​ទាត់​ចោល​លទ្ធផល​ជំនួប​នៅ​ក្រុង​មិកកា

ក្រុង​ឌូបៃៈ​ អារ៉ាប៊ីសាអ៊ូឌីត កាល​​ពី​ថ្ងៃ​ចន្ទ បាន​រិះគន់​ប្រទេស ​កាតា ជុំវិញ​ការ​ទាត់​ចោល​លទ្ធផល​នៃ​​កិច្ច​ចរចា​​នៅ​ក្រុង​មិកកា​កាល​ពី​ពេល​ថ្មីៗ ​ស្តីពី​ភាព​តានតឹង​នៅ​ក្នុង​តំបន់​ជាមួយ​អ៊ីរ៉ង់​។ ចំណែក​ឯ​ប្រទេស ​អារ៉ាប់​រួម​ (UAE) ​បាន​ចោទ​ប្រកាន់​ក្រុង​ដូហា​ចំពោះ​ ​«​ការ​ប្រឆាំង​ជំទាស់​» ​​សេចក្តី​សន្និដ្ឋាន​ជំនួប​កំពូល​នោះ​។​

ក្រុង​ដូហា​ ដែល​បាន​ចូលរួម​ជំនួប ​៣ ​លើក​នៅ​ក្រុង​ដ៏​ពិសិដ្ឋ​ បាន​ថ្លែង​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ខ្លួន​បាន​ទាត់​ចោល​លទ្ធផល​ទាំង​នោះ​ ខណៈ​ដែល​ជំនួប​នេះ​​មិន​ត្រូវ​បាន​ពិគ្រោះ​យោបល់​ឲ្យ​បាន​ត្រឹមត្រូវ​នោះ​​។​

រដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ច​ការ​បរទេស​របស់​អារ៉ាប៊ីសាអ៊ូឌីត ​លោក ​Adel al-Jubeir ​បាន​វាយ​បក​ក្រុង​ដូហា​វិញ​។​

លោក ​Adel al-Jubeir ​បាន​ថ្លែង​នៅ​ក្នុង​គេហទំព័រ​ធ្វីធើរ​ថា​៖ «​ប្រទេស​ខ្លះ​ នៅ​ក្នុង​ជំនួប​កំពូល​បាន​ប្រកាស​​អំពី​តួនាទី ​និង​ការ​រក្សា​ជំហរ​របស់​ពួក​គេ​នៅ​ក្នុង​ជំនួប​​ដោយ​យោង​ទៅ​តាម​ទំនៀម​ទម្លាប់​ និង​ប្រទេស​ខ្លះ​​ផ្លាស់ប្តូរ​ជំហរ​ក្រោយ​ពី​កិច្ច​ប្រជុំ​នោះ​»​។​

Content image - Phnom Penh Post
សេ្តច សាលម៉ាន នៃ​អារ៉ាប៊ីសាអ៊ូឌីត ថ្លែង​​ក្នុង​ជំនួប​នៅ​ក្រុមប្រឹក្សា​​កិច្ច​សហប្រតិបត្តិការ​ឈូង​សមុទ្រ។ AFP

ប្រទេស ​អារ៉ាប៊ីសាអ៊ូឌីត ​បាន​រៀបចំ​ជំនួប​កំពូល ​៣ ​លើក​ជុំវិញ​ការ​រិះគន់​អ៊ីរ៉ង់​ ក្រោយ​ពី​ព្រះអង្គ​ម្ចាស់​ សាលម៉ាន បាន​ព្រមាន​ថា ​ការ​វាយ​ប្រហារ ​«ភេរវកម្ម​» នៅ​តំបន់​ឈូង​​សមុទ្រ ​អាច​ធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ការ​ផ្គត់ផ្គង់​ថាមពល​ជា​សកល​។​

ក្រុង​រីយ៉ាដ ​បាន​កោះ​ប្រជុំ​ដើម្បី​ដោះស្រាយ​វិបត្តិ​នេះ​ ក្រោយ​ពី​មាន​ការ​វាយ​ប្រហារ​កាល​ពី​ពេល​ថ្មី​ៗ​ទៅ​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ប្រេង ​និង​តំបន់​ដឹក​ជញ្ជូន​ ឧប្បត្តិហេតុ​ទាំង​​នោះ​ដែល​អ៊ីរ៉ង់ បាន​បដិសេធ​ថា​មិន​បាន​ជាប់​ពាក់ព័ន្ធ​នៅ​ក្នុង​ការ​វាយ​ប្រហារ​ណា​មួយ​នោះ​ទេ​។​

រដ្ឋមន្ត្រី​ការ​បរទេស​របស់ ប្រទេស ​កាតា​ បាន​ថ្លែង​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ​សេចក្តី​សន្និដ្ឋាន​នៃ​ជំនួប​កំពូល​នោះ «​បាន​ធ្វើ​ឡើង​រួច​ជា​ស្រេច​ទុក​ជា​មុន​ ហើយ​យើង​មិន​បាន​ពិគ្រោះ​យោបល់​ទៅ​លើ​សេចក្តី​សន្និដ្ឋាន​នោះ​ទេ»។​

លោក​ Mohammed ​bin-Abdulrahman Al-Thani ​បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ Al-Araby​ថា​៖ «​ប្រទេស ​កាតា ​បាន​រក្សា​ជំហរ​ចំពោះ​កិច្ច​ប្រជុំ​កំពូល​ឈូង​សមុទ្រ​នៅ​ប្រទេស ​អារ៉ាប់​ ដោយសារ​តែ​លក្ខខណ្ឌ​របស់​ពួក​គេ​ ផ្ទុយ​គ្នា​ទៅ​នឹង​គោល​នយោបាយ​ការ​បរទេស​របស់​ក្រុង​ដូហា​​»។​

Content image - Phnom Penh Post
ស្តេច សាលម៉ាន (កណ្តាល​) និង​ក្រុម​មេ​ដឹកនាំ​ប្រទេស​ឈូង​សមុទ្រ​​​​ ឈរ​ថត​រូប​នៅ​ជំនួប​សម្ព័ន្ធ​អារ៉ាប់​​​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្រុង​មិកកា​​។ AFP

រដ្ឋមន្ត្រី​​ទទួល​បន្ទុក​កិច្ចការ​បរទេស​របស់​ប្រទេស ​អារ៉ាប់​រួម​ លោក​ Anwar Gargash បាន​រិះគន់​ក្រុង​ដូហា​ថា​ មាន​ជំហរ​មិន​ច្បាស់លាស់​។​

លោក ​Anwar Gargash ​បាន​ថ្លែង​នៅ​ក្នុង​គេហ​ទំព័រ​ធ្វីធើរ​កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ​ថា​៖ «​សម្រាប់​​ខ្ញុំ ខ្ញុំ​ចូលរួម​ ​និង​​ឯកភាព​លើ​​កិច្ច​ព្រមព្រៀង​នៅ​ក្នុង​ចំនួន​ទាំង​នោះ​ហើយ​អ្វី​ដែល​បរាជ័យ​​នោះ ដោយសារ​តែ​ការ​​សម្រេច​​ចិត្ត​ ខ្វះ​អធិបតេយ្យ​ ឬ​ក៏មាន​ចេតនា​អាក្រក់​ និង​ខ្វះ​ភាព​ជឿជាក់ ​ហើយ​ក្រុង​ដូហា​ ​មិន​​ចង់​ដោះស្រាយ​​ពី​បញ្ហា​ទាំង​អស់​នោះ​ទេ​​»​។​

កាតា រង​​​ទណ្ឌកម្ម​​​​​សេដ្ឋកិច្ច ​២ ​​​ឆ្នាំ​​ ដឹកនាំ​ដោយ​​អារ៉ាប៊ីសាអ៊ូឌីត ក្នុង​​នោះ​មាន​បម្រាម​លើ​ការ​ហោះហើរ​ត្រង់​​រវាង​ប្រទេស​​ដែល​ធ្វើ​ពហិការ និង​​ប្រទេស កាតា៕ AFP/SK​

អត្ថបទគួរចាប់អារម្មណ៍