ក្រុង​រី​យ៉ាដៈ​ ក្រសួង​ការ​ពារ​ជាតិ​របស់​ព្រះ​រាជា​ណាចក្រ​នេះ​បាន​ថ្លែង​ថា​ អារ៉ាប៊ី​ សា​អ៊ូ​ឌីត ​បាន​សម្រេច​ចិត្តទទួលធ្វើជា​ម្ចា​ស់​​ផ្ទះ​ដល់​កង​ទ័ព​អាមេរិក​ ជា​ក្នុង​វិធាន​ការ​រួម​ជា​មួយ​ក្រុង​វ៉ាស៊ីន​តោន​ ដើម្បី​ពង្រឹង​សន្តិសុខ​ក្នុង​តំបន់​ ខណៈ​ភាព​តាន​តឹង​បាន​កើន​ឡើង​ក្នុង​តំបន់​ឈូង​សមុទ្រ​នេះ។​

​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​ពារ​ជាតិ​ ត្រូវ​បាន​គេ​ដក​ស្រង់​សម្តី​ដោយ​ទី​ភ្នាក់​ងារ​សារព័ត៌​មាន​ SPA​ របស់​រដ្ឋ​បាន​ឲ្យ​ដឹង​ថា​៖​ «​ដោយ​បាន​ពឹង​ផ្អែក​ទៅ​លើ​កិច្ច​សហប្រ​តិបត្តិការ​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​អារ៉ាប៊ី​ សាអ៊ូ​ឌីត​និង​អាមេរិក​ និង​គោល​បំណង​របស់​ពួកគេក្នុងការធ្វើ​ឲ្យ​កិច្ច​ការគ្រប់យ៉ា​ង​ល្អប្រសើរឡើង​ដែល​អាច​​ដែល​អាច​រក្សា​សន្តិ​សុខ​និង​ស្ថេរ​ភាព​នៅ​ក្នុង​តំបន់​របស់​ខ្លួន​ ព្រះ​អង្គ​ម្ចាស់​សាល់​ម៉ែន​យល់​ព្រម​ឲ្យ​រៀបចំ​ទទួល​កង​កម្លាំង​អាមេរិក​ទាំង​នោះ»​។​

​អារ៉ាប៊ី​ សាអ៊ូ​ឌីត ​មិន​បាន​រៀបចំ​ទទួល​កង​កម្លាំង​អាមេរិក​នោះ​ទេ​ ចាប់​តាំង​ពី​ឆ្នាំ ​២០០៣​ នៅ​ពេល​ពួកគេ ​បាន​ដក​កង​ទ័ព​ចេញ បន្ទាប់​ពី​បាន​បញ្ចប់​សង្គ្រាម​ជា​មួយ​អ៊ី​រ៉ាក់​មក​នោះ​។​

​វត្តមាន​កង​ទ័ព​អាមេរិក​នៅ​អារ៉ាប៊ី​ សាអ៊ូ​ឌីត​ អស់​រយៈ​ពេល​ ១២ ​ឆ្នាំ​ ដោយ​បាន​ចាប់​ផ្តើម​ជា​មួយ​ប្រតិបត្តិការ​ព្យុះ​សមុទ្រ​ខ្សាច់ (ODS)​ នៅ​ក្នុង​ឆ្នាំ​ ១៩៩១​ នៅ​ពេល​អ៊ី​រ៉ាក់ បាន​​ចូល​ឈ្លាន​ពាន​ប្រទេស ​កូ​វ៉ែត​ នោះ​៕ SK