ក្រុង​រីយ៉ាដ៖ ​ទ័ព​​អាកាស​របស់​ប្រទេស ​អារ៉ាប៊ី​ សាអ៊ូឌីត​ បាន​បាញ់​ទម្លាក់​គ្រាប់​មីស៊ីល​បាលីស្ទិក​ ទៅ​លើ​ទីក្រុង​រីយ៉ាដ​ និង​ទីក្រុង​មួយ​ទៀត​ នៅ​តាម​ព្រំដែន​ប្រទេស ​យេម៉ែន ​កាល​ពី​ថ្ងៃ​សៅរ៍​ ដោយ​បាន​បណ្តាល​ឲ្យ​ក្រុម​ជន​ស៊ីវិល​យ៉ាង​តិច ​២ ​នាក់ ​រង​របួស​នៅ​ក្នុង​រដ្ឋធានី​បាន​បិទ​ឲ្យ​ដាក់​បម្រាម​គោចរ​ ចំពេល​មាន​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង ​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​មេរោគ​កូរ៉ូណា​ផ្លូវ​ដង្ហើម​ប្រភេទ​ថ្មី​មួយ​នេះ​។​

ការ​បាញ់​ទម្លាក់​មីស៊ីល​បាលីស្ទិក​ជា​ច្រើន​គ្រាប់​ បាន​ធ្វើ​ឲ្យ​ទីក្រុង​រីយ៉ាដ​ញ័រ​កក្រើក​នៅ​ក្នុង​ការ​​វាយ​ប្រហារ​ ដែល​ក្រុម​ចម្រុះ​យោធា​បាន​ដឹកនាំ​ដោយ​ប្រទេស ​អារ៉ាប៊ី​ សាអ៊ូឌីត​ បាន​ស្តី​បន្ទោស​ទៅ​លើ​ក្រុម​ឧទ្ទាម​ហ៊ូធី​មាន​សម្ព័ន្ធ​មិត្ត​ជាមួយ​ប្រទេស ​អ៊ីរ៉ង់ ​នៅ​យេម៉ែន​ ដែល​កាល​ពី​ពេល​កន្លង​ទៅ​ បាន​កំណត់​គោលដៅ​ទៅ​លើ​ទីក្រុង​មួយ​ចំនួន​របស់​ប្រទេស ​អារ៉ាប៊ី សាអ៊ូឌីត​ ជាមួយ​មីស៊ីល​គ្រាប់​រ៉ុក្កែត ​និង​យន្តហោះ​ដ្រូន​ជា​ច្រើន​គ្រឿង​ នៅ​ក្នុង​ការ​វាយ​ប្រហារ​នោះ​។​

នេះ​​គឺ​ជា​ការ​វាយ​ប្រហារ​ទ្រង់ទ្រាយ​ធំ​លើក​ដំបូង​ ទៅ​លើ​ប្រទេស ​អារ៉ាប៊ី​ សាអ៊ូឌីត​ ចាប់​តាំង​ពី​ក្រុម​ឧទ្ទាម​ហ៊ូធី​កាល​ពី​ចុង​ខែ​កញ្ញា​ បាន​ផ្តល់​ជូន​ថា​ នឹង​ឈប់​វាយ​ប្រហារ​នានា ​ទៅលើ​ព្រះរាជាណាចក្រ​​នេះ​ ក្រោយ​ពី​ការ​វាយ​ប្រហារ​បំផ្លិច​បំផ្លាញ ​២ ​លើក ​ទៅ​លើ​រោងចក្រ​ផលិត​ប្រេង​របស់​ប្រទេស ​អារ៉ាប៊ី​ សាអ៊ូឌីត​។​

​ផែ្សងហុយ​ទ្រលោមចេញពីអគា​រ​ក្រោយ​​កា​រវាយប្រហារ​​​ផ្លូ​វ​​អាកាស​របស់​ក្រុមច​ម្រុះដឹកនាំដោយ​អា​រ៉ាប៊ី​ សាអ៊ូឌីត។AFP

ទីភ្នាក់ងារ​សារព័ត៌មាន​អារ៉ាប៊ី​ សាអ៊ូឌីត ​ផ្លូវ​ការ​បាន​រាយការណ៍​ថា​៖ «​មីស៊ីល​បាលីស្ទិក ​២ ​គ្រាប់​ ត្រូវ​បាន​បាញ់​សំដៅ​ទៅ​លើ​ទីក្រុង​រីយ៉ាដ​ និង​ទីក្រុង​ជីហ្សាន​» ​ដោយ​បាន​លើក​ឡើង​អំពី​ក្រុម​ចម្រុះ​យោធា​អារ៉ាប៊ី សាអ៊ូឌីត​ ដែល​បាន​វាយ​ប្រហារ​ទៅ​លើ​ក្រុម​ឧទ្ទាម​ហ៊ូធី​។​

អ្នក​នាំពាក្យ​ការពារ​ជន​ស៊ីវិល​បាន​ថ្លែង​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ដាច់​ដោយ​ឡែក​ពី​គ្នា​មួយ​ ដែល​បាន​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ ​SPA ​ថា​ ការ​បាញ់​ទម្លាក់​មីស៊ីល​របស់​យោធា​អារ៉ាប៊ី​ សាអ៊ូឌីត​ បាន​ធ្វើ​ឲ្យ​កម្ទេច​គ្រាប់​ធ្លាក់​ទៅ​លើ​សង្កាត់​លំនៅឋាន​មួយ​ចំនួន​នៅ​ក្បែរ​ខាង​ នៅ​ក្នុង​ទីក្រុង​ខ្លះ​នៅ​ទីនោះ​ ដោយ​បាន​បង្ក​ឲ្យ​ជន​ស៊ីវិល ​២ ​នាក់​រង​របួស ​នៅ​ក្នុង​ទីក្រុង​រីយ៉ាដ​។​

មិន​មាន​ការ​ធ្វើ​អត្ថាធិប្បាយ​ភ្លាម​ៗ​ ចេញ​ពី​ក្រុម​ឧទ្ទាម​នៅ​ឡើយ​ទេ​។​

យោង​តាម​ក្រុម​អ្នក​កាសែត ​AFP ​បាន​ឲ្យ​ដឹង​ថា​ មីស៊ីល​បាលីស្ទិក​យ៉ាង​តិច ​៣ ​គ្រាប់​ បាន​ផ្ទុះ​នៅ​ក្នុង​ទីក្រុង​រីយ៉ាដ​ ស្ថិត​នៅ​ក្រោម​ការ​ដាក់​បម្រាម​គោចរ​វីរុស​កូរ៉ូណា​រយៈពេល ​១៥ ​ម៉ោង​ នៅ​មុន​ពាក់​កណ្តាល​យប់​អាធ្រាត្រ។​ ទីក្រុង​ជីហ្សាន​ក៏​ដូច​ជា​ទីក្រុង​របស់​ប្រទេស ​អារ៉ាប៊ី​ សាអ៊ូ​ឌីត ​ជា​ច្រើន​ផ្សេង​ទៀត​ផង​ដែរ ​បាន​ប្រឈម​មុខ​ការ​ដាក់​បម្រាម​គោចរ​នៅ​ពេល​យប់​រយៈពេល​ខ្លី​។​

ក្រុមគាំទ្រចលនាហ៊ូធី​​​ចូលរួម​​នៅក្នុង​​​ការ​ជួប​ជុំ​​ដើ​​ម្បី​រំឭក​​​​ខួបទី​៥​នៃ​កា​រកាន់​កា​ប់​ក្រុង​សាណា​ដោយ​ឧទ្ទា​មហ៊ូធី។ AFP

ការ​វាយ​ប្រហារ​បាន​កើត​ឡើង​ ទោះបី​ជា​មាន​ការ​បង្ហាញ​អំពី​ការ​គាំទ្រ​មួយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​របស់​ក្រុម​ភាគី​សង្គ្រាម​ទាំង​អស់​នៅ​យេម៉ែន​ក្តី​ ក៏​អង្គការ​សហប្រជាជាតិ​បាន​អំពាវនាវ​ឲ្យ​មាន​បទ​ឈប់​បាញ់​មួយ​ ដើម្បី​ការពារ​ក្រុម​ជន​ស៊ីវិល​មិន​ឲ្យ​ឆ្លង​រីក​រាល​ដាល​វីរុស​​ផ្លូវ​ដង្ហើម​កូរ៉ូណា​ប្រភេទ​ថ្មី​មួយ​នេះ​។​

ប្រទេស ​អារ៉ាប៊ី​ សាអ៊ូ​ឌីត​ រដ្ឋាភិបាល​យេម៉ែន​ និង​ក្រុម​ឧទ្ទាម​ហ៊ូធី​គ្រប់​ភាគី​ទាំង​អស់​បាន​បង្ហាញ​នូវ​ការ​ស្វាគមន៍​មួយ​ចេញ​ពី​អគ្គ​លេខាធិការ​អង្គការ​សហប្រជាជាតិ​លោក អង់តូនីញ៉ូ ​ហ្គុយតឺរេស «ឲ្យ​មាន​បទ​ឈប់​បាញ់​សកល​ជា​បន្ទាន់​» ​មួយ​ ដើម្បី​ជួយ​ទប់ស្កាត់​គ្រោះ​មហន្តរាយ​ដល់​មនុស្ស​ស្លូត​ត្រង់​៕ AFP/SK