អារ៉ាប៊ី សាអ៊ូឌីត កាល​ពី​ថ្ងៃ​ចន្ទ ទី ២២ មីនា បាន​ផ្តល់​សំណើ​ផែនការ​ឈប់​បាញ់​គ្នា​ដល់​ក្រុម​ឧទ្ទាម​ហ៊ូធី នៅ​ក្នុង​ប្រទេស​យេម៉ែន ដែល​រួម​មាន​ការ​បើក​ដំណើរការ​ព្រលាន​យន្តហោះ​សំខាន់​របស់​ពួក​គេ ដែល​ជា​ការ​ព្យាយាម​ចុង​ក្រោយ​បង្អស់​របស់​រាជាណាចក្រ​នេះ ​ដើម្បី​បញ្ឈប់​ការ​ប្រយុទ្ធ​ជាច្រើន​ឆ្នាំ​នៅ​ក្នុង​សង្គ្រាម ដែល​បាន​បង្ក​ឱ្យ​មាន​វិបត្តិ​មនុស្សធម៌​ដ៏​អាក្រក់​បំផុត​របស់​ពិភព​លោក។

សកម្មភាព​នេះ​កើត​ឡើង​បន្ទាប់​ពី​ក្រុម​ឧទ្ទាម​បាន​បើក​យុទ្ធនាការ​វាយប្រហារ​ដោយ​ប្រើប្រាស់​យន្តហោះ​ដ្រូន និង​មីស៊ីល​ទៅ​លើ​ទីតាំង​ស្តុក និង​ផលិត​ប្រេង​របស់​អារ៉ាប៊ី សាអ៊ូឌីត ​ធ្វើ​ឱ្យ​មាន​ការ​រញ្ជួយ​តម្លៃ​ថាមពល​ជុំវិញ​ពិភពលោក​មួយ​រយៈ​ពេល​ខ្លី៕