The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - អារ៉ាប៊ី សាអ៊ូឌីត អំពាវនាវ​ឲ្យ​មាន​​ជំនួប​​ក្រុម​ប្រទេស​​​ឈូង​សមុទ្រ​ ​និង​សម្ព័ន្ធ​អារ៉ាប់​

អារ៉ាប៊ី សាអ៊ូឌីត អំពាវនាវ​ឲ្យ​មាន​​ជំនួប​​ក្រុម​ប្រទេស​​​ឈូង​សមុទ្រ​ ​និង​សម្ព័ន្ធ​អារ៉ាប់​

Content image - Phnom Penh Post
នាវា​ដឹក​យន្តហោះ​ ​USS Abraham Lincoln (CVN 72)។ រូប AFP

អារ៉ាប៊ី សាអ៊ូឌីត អំពាវនាវ​ឲ្យ​មាន​​ជំនួប​​ក្រុម​ប្រទេស​​​ឈូង​សមុទ្រ​ ​និង​សម្ព័ន្ធ​អារ៉ាប់​

ក្រុង​​រីយ៉ាដៈ ​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវ​ការ​របស់​ព្រះ​រាជា​ណាចក្រ​នេះ​ បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​សៅរ៍​ថា​ ប្រទេស ​អារ៉ាប៊ី​ សាអ៊ូឌីត ​បាន​អំពាវនាវ​ឲ្យ​មាន​ជំនួប​បន្ទាន់​នៃ​ក្រុម​ប្រឹក្សា​កិច្ច​សហប្រតិបត្តិការ​ឈូង​សមុទ្រ​ និង​សម្ព័ន្ធ​អារ៉ាប់ ​ដើម្បី​ពិភាក្សា​អំពី​ភាព​តានតឹង​ដែល​កំពុង​ឡើង​កម្តៅ​យ៉ាង​ខ្លាំង​នៅ​ក្នុង​តំបន់។ ​

ទីភ្នាក់ងារ​​ព័ត៌មាន​អារ៉ាប៊ី ​សាអ៊ូឌីត ​(SPA)​ សេ្តច​Salman បាន​អញ្ជើញ​ក្រុម​មេ​ដឹកនាំ​ប្រទេស​ឈូង​សមុទ្រ​​ និង​អារ៉ាប់ ​ឲ្យ​ចូលរួម​ជំនួប​បន្ទាន់ ​២ ​នៅ​ក្នុង​ក្រុង​មិកកា​នៅ​ថ្ងៃ​ទី ​៣០ ​ខែ ​ឧសភា ​ដើម្បី​ពិ​ភាក្សា​អំពី​ការ​ឈ្លានពាន​ថ្មីៗ​ និង​ផល​វិបាក​នានា​របស់​ ពួក​គេ​នៅ​ក្នុង​តំបន់។

ភាព​តានតឹង​ថ្មីៗ​ បាន​កើត​ឡើង​នៅ​ក្នុង​តំបន់​ឈូង​សមុទ្រ​ ដោយ​អាមេរិក​ បាន​ធ្វើ​ការ​ដាក់​ពង្រាយ​នាវា​ដឹក​យន្តហោះ​ និង​​​យន្តហោះ​ទម្លាក់​គ្រាប់​បែក​ជុំវិញ​ការ​ចោទ​ប្រកាន់​ការ​គំរាម​កំហែង​ពី​អ៊ីរ៉ង់។​

លោក​រដ្ឋមន្ត្រី​ការ​បរទេស​អារ៉ាប៊ី​ សាអ៊ូឌីត Adel al-Jubeir ​បាន​ថ្លែង​ថា​ ប្រទេស​របស់​លោក​ មិន​ចង់​ធ្វើ​សង្គ្រាម​ជា​មួយ​ប្រទេស ​អ៊ីរ៉ង់ ​ទេ​ប៉ុន្តែ​ត្រៀម​ការពារ​រាល់​ផល​ប្រយោជន៍​របស់​ខ្លួន​។

ក្រុង​រីយ៉ាដ​ មិន​ចង់​មាន​សង្គ្រាម​ទេ ​មិន​ស្វះស្វែង​បង្ក​សង្គ្រាម​ ហើយ​នឹង​ប្រឹងប្រែង​ធ្វើ​កិច្ច​ការ​គ្រប់​យ៉ាង​ ​ដើម្បី​ទប់​ស្កាត់​មិន​ឲ្យ​មាន​សង្គ្រាម។

ប្រទេស ​អារ៉ាប់​រួម​ បាន​ស្វាគមន៍​ការ​អញ្ជើញ​របស់​អារ៉ាប៊ី ​សាអ៊ូឌីត​។

នាវា ​៤ ​គ្រឿង ​នៅ​ក្នុង​នោះ​មាន​នាវា​ដឹក​ប្រេង ​២ ​គ្រឿង ​របស់​អារ៉ាប៊ី ​សាអ៊ូឌីត​ ត្រូវ​បាន​បំផ្លាញ​ដោយ​​កា​រវាយ​ប្រហារ​ដ៏​អាថ៌​កំបាំង៕ AFP/PSA

អត្ថបទគួរចាប់អារម្មណ៍