អារ៉ាប់​រួម (UAE) បាន​ដក​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​លោក Anwar Gargash ចេញ​ពី​មុខ​តំណែង​របស់​លោក​នៅ​ក្នុង​ការ​រៀបចំ​គណៈរដ្ឋមន្ត្រី​ឡើង​វិញ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​សេចក្ដី​ប្រកាស​មួយ​លើ​បណ្តាញ​សង្គម Twitter កាលពី​ថ្ងៃ​ពុធ។

យ៉ាងណា​មិញ​លោក Sheikh Shakhbout bin Nahyan នឹង​ជំនួស​លោក Gargash វិញ ដោយ​ត្រូវ​បាន​តែងតាំង​ជាទី​ប្រឹក្សា​របស់​ប្រធានាធិបតី​អារ៉ាប់​រួម គឺ​លោកស្រី Sheikh Khalifa bin Zayed Al Nahyan អភិបាល​ក្រុង​ឌូបៃ និង​នាយករដ្ឋមន្ត្រី Sheikh Mohammed bin Rashid Al Maktoum។

លោក Gargash បាន​កាន់តំណែង​នេះ​ចាប់​តាំង​ពី​ខែ​កុម្ភៈ ឆ្នាំ ២០០៨ មក​ម្ល៉េះ ខណៈ​លោក Shakhbout bin Nahyan បាន​ធ្វើ​ជា​ឯកអគ្គរាជទូត​អារ៉ាប់​រួម​ប្រចាំ​នៅ​អារ៉ាប៊ី សាអ៊ូឌីត ​ចាប់​តាំង​ពី​ខែ​កក្កដា ឆ្នាំ ២០១៧៕