ក្រុងឌូបៃៈ អារ៉ាប់រួម ជាអ្នក-ដើរតួសំខាន់មួយនៅក្នុងក្រុមចម្រុះដែលកំពុងប្រយុទ្ធជាមួយក្រុមឧទ្ទាមហ៊ូធីកាលពីថ្ងៃចន្ទ បានព្រមានឲ្យក្រុមអ្នកបះបោរដកចេញពីកំពង់ផែ Ho deida ដោយគ្មានលក្ខខណ្ឌ ក្រោយពីកិច្ចប្រឹងប្រែងស្វែងរកសន្តិភាពរបស់អង្គការសហប្រជាជាតិបានបរាជ័យនោះ។
រដ្ឋមន្ត្រីការបរទេសអារ៉ាប់រួមលោក Anwar Gargash បានថ្លែងប្រាប់សន្និសីទកាសែតនៅក្នុងក្រុងឌូបៃថា៖ «មិនអាចមានលក្ខខណ្ឌណាមួយ ព្រមព្រៀង ដកចេញឡើយ»។
ប្រសិនបើក្រុមឧទ្ទាម ចង់កំណត់លក្ខខណ្ឌ ពួកគេត្រូវគិតដល់បញ្ហានោះ ១ ឆ្នាំកន្លងទៅ ឥឡូវនេះមិនមែនជាពេលវេលាដែលនឹងត្រូវធ្វើការចរចានោះទេ។
ក្រុមឧទ្ទាមហូធី បានគ្រប់គ្រងកំពង់ផែ Hodeida ជាចំណុចសម្រាប់ដឹកជំនួយ ចូល ចាប់តាំងពីឆ្នាំ ២០១៤ នៅពេលពួកគេ បានបណ្តេញរដ្ឋាភិបាលចេញពីក្រុងសាណា និងបានកាន់កាប់ប្រទេសមួយភាគធំនោះ៕