ប្រទេស​អាល្លឺម៉ង់ បាន​សន្យា​ថា​ នឹង​ផ្តល់​ជួយ​ជា​ទឹក​ប្រាក់​ដល់​ប្រជាជន​ស៊ីរី​ដែល​រងគ្រោះ​ដោយសារ​សង្គ្រាម​ស៊ីវិល។ អ្នក​តំណាង​មក​ពី​ប្រទេស និង​អង្គការ​ជាង ៦០ បាន​ប្រជុំ​នៅ​ទីក្រុង​ប្រ៊ុចសែល កាល​ពី​ថ្ងៃទី ៣០ មីនា ដើម្បី​យល់ព្រម​លើ​ជំនួយ​ទៅ​ប្រជាជន​ស៊ីរី។

កាល​ពី​ថ្ងៃច័ន្ទ ទី ២៩ មីនា ការិយាល័យ​ការបរទេស​អាល្លឺម៉ង់​បាន​និយាយ​ថា កាល​ពី​ឆ្នាំ​មុន​ប្រទេស​អាល្លឺម៉ង់ បាន​ផ្តល់​ប្រាក់​ជិត ១,៨៨ ពាន់​ដុល្លារ ជា​ជំនួយ​ដល់​ប្រជាជន​ស៊ីរី។ អង្គការ​មនុស្ស​ធម៌​បាន​និយាយ​ថា ស្ថានភាព​នៅ​ប្រទេស​ស៊ីរី កំពុង​មាន​ភាព​យ៉ាប់យ៉ឺន ហើយ​ជំរុញ​ឱ្យ​មាន​ផ្តល់​ជំនួយ​តាម​វិធី​ផ្សេង។

រហូត​មក​ដល់​ពេល​នេះ​សហភាព​អឺរ៉ុប បាន​ច្រានចោល​ការ​ចែកចាយ​ជំនួយ​នៅ​ក្នុង​តំបន់​ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល លោក Bashar Assad។ សហភាព​អឺរ៉ុប​បាន​និយាយ​ថា ខ្លួន​នឹង​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​ធ្វើ​បែប​នេះ ប្រសិន​បើ​មិន​មាន​ការ​រីកចម្រើន​ជាក់​ស្តែង​ណា​មួយ​ទាក់ទង​នឹង​ដំណោះស្រាយ​នយោបាយ​របស់​ប្រទេស​នេះ៕