បេក្ខជន​អធិការបតី លោកស្រី Annalena Baerbock ដែល​មកពី​គណបក្ស The Greens នៃ​ប្រទេស​អាល្លឺម៉ង់​បាន​និយាយថា លោកស្រី​ចង់​បាន​ជំហរ​តឹងរ៉ឹង​ជាង​មុន​ពី​ប្រទេស​អាល្លឺម៉ង់ ដើម្បី​ដោះស្រាយ​ការឈ្លានពាន​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន និង​មហិច្ឆតា​សកល​របស់​ចិន។

លោកស្រី Baerbock បាន​និយាយថា៖ «ការបង្កើន​សម្ពាធ​ទៅលើ​ប្រទេស​រុស្ស៊ី​លើ​សមយុទ្ធ​យោធាថ្មីៗ​នៅ​ជិត​ប្រទេស​អ៊ុយក្រែន គួរតែ​ជា​បញ្ហា​អាទិភាព​ដែល​ប្រទេស​អាល្លឺម៉ង់​គួរ​ដោះស្រាយ» ។

លោកស្រី Baerbock បាន​និយាយ​បន្ថែម​ទៀត​ថា ការធានា​ឱ្យមាន​ស្ថិរភាព​រវាង​អ៊ុយក្រែន និង​រុស្ស៊ី​គួរតែ​យកចិត្ត​ទុកដាក់​លើ​មហិច្ឆតា​របស់​អ៊ុយក្រែន ដែល​ត្រូវ​ដាក់បញ្ចូល​ទៅក្នុង​សហភាព​អឺរ៉ុប និង​សម្ព័ន្ធ​ណាតូ។

លោក Baerbock បាន​និយាយថា ការគាំទ្រ​នយោបាយ​សម្រាប់​គម្រោង​បំពង់​បង្ហូរ​ឧស្ម័ន Nord Stream 2 របស់​រុស្ស៊ី​ឆ្លងកាត់​សមុទ្រ​បាល់ទិក​ទៅកាន់​ប្រទេស​អាល្លឺម៉ង់ នេះ​ត្រូវ​តែ​ដកចេញ។ គណបក្ស The Greens បាន​ជំទាស់​នឹង​គម្រោង​បំពង់​បង្ហូរ​ឧស្ម័ន ដែល​ក្រុម​អ្នក​រិះគន់​និយាយ​ថា នឹង​ធ្វើឱ្យ​សន្តិសុខ​ថាមពល​អឺរ៉ុប និង​អាល្លឺម៉ង់​ចុះខ្សោយ។

បន្ថែម​ពីនេះ​លោកស្រី Baerbock បាន​និយាយ​ពី​ទំនាក់ទំនង​អាល្លឺម៉ង់ និង​អឺរ៉ុប​ជាមួយ​ចិន​ផងដែរ។ លោកស្រី​បាន​និយាយថា ទំនាក់ទំនង​អាល្លឺម៉ង់ និង​ប្រទេស​ចិន គឺជា​ការប្រកួតប្រជែង​នៃ​ប្រព័ន្ធ​ដែលជា​កន្លែង​កម្លាំង​ផ្តាច់ការ​ធៀប​នឹង​លទ្ធិប្រជាធិបតេយ្យ​សេរី។ លោកស្រី​បាន​ពណ៌​នាពី​គម្រោង​ផ្លូវ១ ខ្សែក្រវាត់១ របស់​ប្រទេស​ចិន​ជា​ជា​ផ្នែក​មួយ​នៃ​យោបាយ​ខ្លាំងក្លា​របស់​ប្រទេស​នោះ៕