The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - អាល្លឺម៉ង់ ​គាំទ្រ​​ដំណោះ​ស្រាយ​រដ្ឋ ​២ ​ចំពោះ​​ជម្លោះ​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន

អាល្លឺម៉ង់ ​គាំទ្រ​​ដំណោះ​ស្រាយ​រដ្ឋ ​២ ​ចំពោះ​​ជម្លោះ​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន

Content image - Phnom Penh Post
លោក​រដ្ឋមន្ត្រី​ការ​បរទេស​អាល្លឺម៉ង់ ​Heiko Maas (ឆ្វេង) ជួប​ជាមួយ​នឹង​សមភាគី​ហ្ស៊កដានី ​លោក​ Ayman Safadi កាល​ពី​ថ្ងៃ​ទី ៩ ខែ មិថុនា​។ AFP

អាល្លឺម៉ង់ ​គាំទ្រ​​ដំណោះ​ស្រាយ​រដ្ឋ ​២ ​ចំពោះ​​ជម្លោះ​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន

ក្រុង​អាម៉ាន់ៈ ​អ្នក​ការ​ទូត​កំពូល​​អាល្លឺម៉ង់​កាល​ពី​ថ្ងៃ​អាទិត្យ ​បាន​បញ្ជាក់​អះអាង​ជា​ថ្មី​ថា​ ​ប្រទេស​របស់​លោក​គាំទ្រ​ដំណោះស្រាយរដ្ឋ ​២ ចំពោះ​ជម្លោះ​អ៊ីស្រាអែល ​និង​ប៉ាឡេស្ទីន ​នៅ​មុន​​ផែនការ​សន្តិភាព​អាមេរិក​ ដែល​ទន្ទឹង​រង់ចាំ​អស់​រយៈពេល​ជា​យូរ​នោះ។​

លោក​ Heiko Maas ​បាន​ថ្លែង​នៅ​អំឡុង​ពេល​សន្និសីទ​កាសែត​នៅ​ក្រុង​អាម៉ាន់ ​ជាមួយ​សមភាគី​ហ្ស៊កដានី​របស់​លោក​ថា​៖ «​យើង​នៅ​តែ​ស្ថិត​នៅ​ក្នុង​កិច្ច​ព្រមព្រៀង​ដែល​ឈាន​ទៅ​រក​ដំណោះ​ស្រាយ​រដ្ឋ ​២ ​តាមរយៈ​ការ​ចរចា​នោះ គឺ​មាន​តែ​ដំណោះ​ស្រាយ​មួយ​តែ​ប៉ុណ្ណោះ​ទើប​អាច​ដោះ​ស្រាយ​បញ្ហា​នេះ​បាន​»​។​

ក្រុង​វ៉ាស៊ីនតោន ​កំពុង​រៀបចំ​ដាក់​ចេញ​ទិសដៅ​សេដ្ឋកិច្ច​នៃ​ផែនការ​របស់​ខ្លួន​នៅ​ឯ​សន្និសីទ​កាសែត​មួយ​នៅ​ប្រទេស ​បារ៉ែន ​នៅ​ចុង​ខែ​នេះ ​ ប៉ុន្តែ​វា​នៅ​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ទេ​ថា ​តើ​គោល​នយោបាយ​លម្អិត​របស់​ខ្លួន​នឹង​ត្រូវ​លាត​ត្រដាង​ឲ្យ​ដឹង​នៅ​ពេល​ណា​នោះ​ទេ​។​

ប៉ាឡេស្ទីន​ បាន​ទាត់​ចោល​កិច្ច​ព្រមព្រៀង​នោះ​រួច​ហើយ ​ដោយ​បាន​លើក​ឡើង​អំពី​វិធានការ​នានា​របស់​​លោក​ប្រធានាធិបតី​អាមេរិក​ ដូណាល់​ ត្រាំ​ ដែល​ពួក​គេ​និយាយ​ថា រដ្ឋ​ការ​របស់​លោក ​ត្រាំ ​ធ្វើ​ឡើង​ដោយ​មាន​ភាព​លម្អៀង​។​

រដ្ឋមន្ត្រី​ការ​បរទេស​ហ្ស៊កដានី​លោក​ Ayman Safadi ​បាន​ថ្លែង​ថា​៖ «​យើង​ និង​អាល្លឺម៉ង់ ​បាន​ឯកភាព​គ្នា​ថា​ ដំណោះ​ស្រាយ​រដ្ឋ​ ​២ គឺ​ជា​មធ្យោបាយ​តែ​មួយ​គត់​ ដើម្បី​បញ្ចប់​ជម្លោះ​អ៊ីស្រាអែល-ប៉ាឡេស្ទីន»​។​

លោក ​Maas ​និង​លោក​ Safadi បាន​ជួប​គ្នា ​១ ថ្ងៃ​ ក្រោយ​ពី​អគ្គ​រដ្ឋ​ទូត ​US ជួប​លោក ​Friedman​៕ AFP/SK

អត្ថបទគួរចាប់អារម្មណ៍