The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - អឺរ៉ុប​កំពុង​ត្រួតពិនិត្យ​សុវត្ថិភាព និង​គុណភាព​វ៉ាក់សាំង​ចិន Sinovac




អឺរ៉ុប​កំពុង​ត្រួតពិនិត្យ​សុវត្ថិភាព និង​គុណភាព​វ៉ាក់សាំង​ចិន Sinovac

Content image - Phnom Penh Post
បុគ្គលិក​ធ្វើការ​នៅក្នុង​រោងចក្រ​ថ្មី​មួយ ដើម្បី​ផលិត​វ៉ាក់សាំង​កូវីដ១៩​របស់​ក្រុមហ៊ុន Sinovac នៅក្នុង​ទីក្រុង​ប៉េកាំង។ AFP

អឺរ៉ុប​កំពុង​ត្រួតពិនិត្យ​សុវត្ថិភាព និង​គុណភាព​វ៉ាក់សាំង​ចិន Sinovac

សហភាព​អឺរ៉ុប (EU) បានចាប់ផ្ដើម​ធ្វើការ​ត្រួត​ពិនិត្យ​ពី​សុវត្ថិភាព​របស់​វ៉ាក់សាំង​ចិន Sinovac នេះ​បើតាម​សេចក្ដី​ថ្លែងការណ៍​របស់​អង្គភាព​ឱសថ​អឺរ៉ុប (EMA) កាលពី​ថ្ងៃទី ៤ ខែឧសភា​នេះ។ ក្រុមហ៊ុន​អ៊ីតាលី Life'On S.r.l. ជា​ភាគី​សហភាព​អឺរ៉ុប ដែល​បានដាក់​ពាក្យ​ទៅកាន់​អង្គភាព​នេះ​ឲ្យ​ត្រួតពិនិត្យ​វ៉ាក់សាំង​ចិន។

តាម​ការសិក្សា​ពី​ទិន្នន័យ​នៅ​ពិសោធន៍​របស់ EMA បាន​ឲ្យ​ដឹង​ជា​បឋម​ថា វ៉ាក់សាំង Sinovac ពិតជា​អាចបង្កើត​អង់ទីករ​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩ និង​អាច​ការពារ​ពី​ជំងឺ​រាតត្បាត​សកល​នេះ​បាន។ នេះ​បើ​យោងតាម​ប្រភព​ខាងលើ។

អង្គភាព​ឱសថ​អឺរ៉ុប EMA នឹង​បន្ត​វាយតម្លៃ​លើ​ទិន្នន័យ ដែល​យក​ជា​ការបាន ដើម្បី​វិនិច្ឆ័យ​ថា​វ៉ាក់សាំង​នេះ​មាន​ប្រយោជន៍ ឬ ហានិភ័យ​កម្រិតណា។ បន្ថែម​ពីនេះ​ទៀត EMA ក៏​ត្រួតពិនិត្យ វ៉ាក់សាំង​នេះ​ដោយ​ផ្អែកលើ​ស្តង់ដារ​ប្រសិទ្ធភាព សុវត្ថិភាព និង​គុណភាព​របស់ EU។ យ៉ាងណាមិញ អង្គភាព​ឱសថ​នេះ​មិនទាន់​កំណត់​បាន​ពេលវេលា​ជាក់លាក់​ក្នុង​ការប្រកាស​លទ្ធផល​ជា​ផ្លូវការ តែ​ក៏មិន​ប្រើពេល​យូរ​ដែរ​ក្នុង​ការវាយតម្លៃ​បន្ត ដោយសារ​តែ​ការងារ​ខ្លះ​ត្រូវ​បាន​បញ្ចប់​រួចរាល់​នៅ​ការត្រួតពិនិត្យ​បឋម។

វ៉ាក់សាំង Sinovac ត្រូវបាន​ចែកចាយ​ទូទាំង​ពិភពលោក​ចំនួន ២៦០ លាន​ដូស​ ហើយ​គិត​ត្រឹម​ខែមេសា នេះ​បើ​តាម​ការលើកឡើង​របស់​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Yin Weidong៕

ហ៊ីម រដ្ឋា

អត្ថបទគួរចាប់អារម្មណ៍